ក្រោយ​ចប់​ការ​ប្រកួត​វិលជុំ​សន្សំ​ពិន្ទុ​ជុំទី៣ នៃ​ពានរង្វាន់​លីគ​កំពូល​កម្ពុជា Cambodian Premier League 2022 បាន​រក​ឃើញ​ក្រុម​ស្ថិត​ក្នុង​កៅអី Top4 ហើយ ក្នុង​នោះ​មាន​ព្រះខ័នរាជស្វាយរៀង វិសាខា ភ្នំពេញក្រោន និង​បឹងកេត។

ក្រុម​ទាំង​៤ ត្រូវ​ប្រកួត​វិលជុំ​​សន្សំ​ពិន្ទុ​បន្ថែម​ពី​ពិន្ទុ​ដែល​មាន​ស្រាប់​ចំនួន​ម្នាក់​៦ប្រកួត​ទៀត ទើប​ស្វែង​រក​ឃើញ​ក្រុម​ដែល​​ឈ្នះ​ជើង​ឯក​ប្រចាំ​រដូវកាល។

ពានរង្វាន់ Cambodian Premier League 2022 មាន​ក្រុម​ចូលរួម​ចំនួន​៨ ប្រកួត​សន្សំ​ពិន្ទុ​៣ជុំ​តាំង​ពី​ខែ​​មីនា មក។ ចំណែក​ក្រុម​ដែល​របូត​ចេញ​ពី​តំបន់ Top4 មាន ណាហ្គាវើល អង្គរថាយហ្គឺរ Tiffy Army FC និង​គីរីវង់សុខសែនជ័យ។

Share.