
ពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup ឆ្នាំ២០២២ ដែលចាប់ផ្តើមប្រកួតជម្រុះចាប់តាំងពីខែមេសាមកម្ល៉េះ ក្នុងចំណោមក្លិប៤៤ មកពី២៧សហព័ន្ធ ជុំវិញទ្វីប ខណ:កម្ពុជា មាន១កៅអីកន្លះ ក្នុងនោះគឺ ភ្នំពេញក្រោន និងវិសាខា។
ខាងក្រោមនេះគឺជាលទ្ធផលក្រុមបាល់ទាត់វិសាខា ក្រោមការដឹកនាំរបស់លោក មាស ចាន់ណា លេង៣ប្រកួតវគ្គសន្សំពិន្ទុពូល G៖
– វិសាខា 2-1 Kaya F.C.–Iloilo របស់ហ្វីលីពីន លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 5-2 Bali United របស់ឥណ្ឌូនេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
– វិសាខា 1-5 Kedah Darul Aman មកពីម៉ាឡេស៊ី លើទីលានកីឡដ្ឋាន Kapten I Wayan Dipta
៣ប្រកួតនៃវគ្គសន្សំពិន្ទុពូល G ពានរង្វាន់កម្រិតទ្វីបអាស៊ី AFC Cup 2022 ក្លិបបាល់ទាត់វិសាខាទទួលបានពិន្ទុ ២.៧៦ ស្មើជាមួយ Bali United របស់ឥណ្ឌូនេស៊ី និង Hougang United របស់វៀតណាម ចំណែកឯ BG Pathum United របស់ថៃ ស្ថិតនៅលើគេមាន ១៩.៥០។

ខណ:សហព័ន្ធកីឡាបាល់ទាត់អាស៊ី បានបង្ហាញឈ្មោះប្រទេសចំនួន៣៥ ដោយបែងចែកជា៥តំបន់ ដើម្បីបញ្ជូនក្រុមចូលរួមប្រកួតក្នុងពានរង្វាន់ AFC Cup ឆ្នាំ២០២៣ ខាងមុខ ដោយក្នុងនោះមានអាស៊ីខាងលិច ៨ប្រទេស អាស៊ីអាគ្នេយ៍ ១០ប្រទេស អាស៊ីកណ្ដាល ៤ប្រទេស អាស៊ីខាងត្បូង ៧ប្រទេស អាស៊ីខាងកើត៦ប្រទេស។

សម្រាប់កម្ពុជា ស្ថិតក្នុងតំបន់អាស៊ាន ដោយមានកៅអី កន្លះកៅអី ពោលគឺស្ថិតក្នុងវគ្គជម្រុះប៉ុណ្ណោះ ស្របពេលចន្លោះឆ្នាំ២០២១ និង២០២២ កម្ពុជា មានក្រុមចំនួន២ ចូលរួមប្រកួតក្នុងពាននេះ ដោយ១ក្រុមនៅក្នុងវគ្គចែកពូល និង១ក្រុមទៀតស្ថិតនៅវគ្គជម្រុះ។ អ្វីដែលគួរឱ្យកត់សម្គាល់នោះក្រុមរបស់អូស្រ្តាលី បានធ្លាក់ចេញពីពាន AFC Champion League មកលេងក្នុងពាន AFC Cup ហើយក្រុមរបស់វៀតណាម បានឡើងទៅលេង AFC Champion League វិញម្តង៕
