ភ្នំពេញ ៖ ម៉ូតូហុងដាឌ្រីមមួយគ្រឿង ជិះដោយបុរសម្នាក់ ជាអ្នកលក់ម្ហូប ដឹកសាច់ជ្រូក គ្រឿងក្នុង ប្រញាប់យកទៅចម្អិនលក់ លឿនជ្រុលទៅបុកពីក្រោយម៉ូតូជាងដែក ជិះគ្នា២នាក់បងប្អូន បណ្តាលឲ្យរងរបួសធ្ងន់ខ្លួនឯង សន្លប់បាត់ស្មារតី ចំណែក២នាក់បងប្អូនរបួសស្រាល ។

ហេតុការណ៍ខាងលើកើតឡើងកាលពីវេលាម៉ោង៩និង៤៥នាទីព្រឹក ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅតាមមហាវិថីឈ្នះ ឈ្នះ ចំណុចភូមិជម្ពូវ័ន២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

បើតាមបនរជាពលរដ្ឋនៅកន្លែង បានឲ្យដឹងថា មុនកើតហេតុ គេឃើញម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរី ១០១៤ ពាក់ស្លាកលេខ ភ្នំពេញ 1DG-0125 ជិះដោយបុរសម្នាក់ជាអ្នកលក់ម្ហូប ដឹកសាច់ជ្រូក គ្រឿងក្នុង បើកលឿនប្រញាប់យកទៅចម្អិនលក់ ពីត្បូងទៅជើងទាំងមិនមានពាក់មួកសុវត្តិភាព ដល់ចំណុចកើតហេតុ ជ្រុលបុកពីក្រោយម៉ូតូ ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ សេរី២០១៥ ពាក់ស្លាកលេខ ភ្នំពេញ 1FI-3550 ជិះដោយជាងដែក២នាក់បងប្អូន ក្នុងដំណើរស្របទិស បណ្តាលឲ្យបុរសអ្នកលក់ម្ហូបរងរបួសធ្ងន់ ចំណែកជាងដែក២នាក់បងប្អូនរងរបួសស្រាល ម៉ូតូខូចខាតទាំង២គ្រឿង ។

ក្រោយកើតហេតុ ភាគីខាងរបួសធ្ងន់ចង់ទាមទារឲ្យភាគីរបួសស្រាលជួយចេញសង ចេញថ្លៃព្យាបាល ទោះជាខ្លួនឯងជាអ្នកបង្កហេតុក៏ដោយ តែដោយសារការលើកឡើងរបស់ពលរដ្ឋ អ្នកឃើញហេតុការណ៍ បើកបុកគេបែបនេះបានលុយ គេគនរប់គ្នាបុកដែរហើយ កុំជ្រុលពេក ទីបំផុតនឹកខ្មាស់ខ្លួនឯង សុំព្យាបាលរបួស និងហកម៉ូតូជួសជុលរៀងខ្លួន ឯកភាពយល់ព្រមទៅរៀងខ្លួន បញ្ចប់នៅកន្លែងកើតហេតុ ៕

អត្ថបទ៖តាតុង សែនជ័យ

Share.