ខេត្តព្រះសីហនុ៖ នគរបាលឃាត់ខ្លួនជនជាតិតៃវ៉ាន់ចំនួន២នាក់ ដកហូតអាវុធខ្លី២ដើមនិងម្សៅថ្នាំញៀនមួយចំនួន កាលពីព្រឹកព្រលឹមថ្ងៃទី ២២ ខែតុលា២០២២។

លោកឧត្តមសេនីយ៌ទោជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុឲ្យដឹងថា ការឃាត់ខ្លួនជនជាតិចិនតៃវ៉ាន់ ២នាក់នេះ ធ្វើឡើងក្រោយពីមានករណីផ្ទុះអាវុធច្រើនគ្រាប់ នៅក្បែរអាគារក្រុមហ៊ុនមួយកន្លែង ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង/ខេត្តព្រះសីហនុ ។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងជំនាញផែនការងារនគរបាលព្រហ្មទណ្ឌស្នងការដ្ឋាននគរបាលខេត្ត បានធ្វើការស្រាវជ្រាវ រហូតជាង២ម៉ោង ទើបឈានដល់ការចាប់ឃាត់ខ្លួនបានជនសង្ស័យចំនួន ០២នាក់ ជនជាតិចិន តៃវ៉ាន់ និងដកហូតបានវត្ថុតាងមួយចំនួន។

ចំពោះវត្ថុតាងដែលសមត្ថកិច្ចដកហូតបានរួមមាន អាវុធខ្លីចំនួន ០២ដើម ម៉ាក Glock 43 ពណ៌ខ្មៅ លេខៈ BTMB677, បង់២គ្មានគ្រាប់ និងម៉ាក Glock 19 ពណ៌ប្រផេះ លេខៈ AFPC642 ,បង់២ មាន១២គ្រាប់
,គ្រាប់កាំភ្លើងប្រភេទ 9mm ចំនួន ២៩គ្រាប់, ខ្នោះដៃ០២គូរ, ម្សៅក្រាម ០៣កញ្ចប់តូច សង្ស័យជាសារធាតុញៀន ជញ្ជីងផ្លឹង ០១គ្រឿង, សម្ភារៈផ្សេងៗមួយចំនួនទៀត។ ចំពោះករណីនេះ ការិយាល័យនគរបាលព្រហហ្មទណ្ឌកម្រិតស្រាល កំពុងបន្តនីតិវិធីតាមផ្លូវច្បាប់៕

អត្ថបទ៖ ក្រុងព្រះសីហនុ
