ក្រុមបាល់ទះបញ្ជាការដ្ឋានអង្គរក្ស និងក្រុមបាល់ទះក្រសួងមហាផ្ទៃ សុទ្ធតែបានយកឈ្នះលើគូប្រកួត ៣សិតទល់នឹង០ ដូចគ្នាក្នុងពានរង្វាន់បាល់ទះពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ឆ្នាំ២០២២ វគ្គ៨ក្រុមចុងក្រោយ កាលពីយប់ថ្ងៃអង្គារ ទី២៥ ខែតុលា ឆ្នាំ២០២២ លើទីលានបាល់ទះកីឡដ្ឋានព្រីនស៍ ក្នុងរាជធានីភ្នំពេញ។
សម្រាប់កម្មវិធីប្រកួតមាន៖
*២៤ តុលា ២០០២
ពូល E វិសាខា ៣-០ កងពលធំអន្តរាគមន៍លេខ៣ (២៥-១៨,២៥-១៥,២៥-១៥)
ពូល E រដ្ឋបាលខេត្តព្រះសីហនុ ១-៣ រដ្ឋបាលរាជធានីភ្នំពេញ (១៩-២៥,២២-២៥,២៥-២៣,២២-២៥)
*២៥ តុលា ២០២២
ពូល F បញ្ជាការដ្ឋានកងអង្គរក្ស ៣-០ ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង (២៥-០៨,២៥-១៤,២៥-១១)
ពូល F ក្រសួងមហាផ្ទៃ ៣-០ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ (២៥-១៧,២៥-១៤,២៥-១៨)

*២៦ តុលា ២០២២
ម៉ោង៥ល្ងាច ពូល E រដ្ឋបាលខេត្តព្រះសីហនុ ប៉ះ វិសាខា
ម៉ោង៧ល្ងាច ពូល E រដ្ឋបាលរាជធានីភ្នំពេញ ប៉ះ កងពលធំអន្តរាគមន៍លេខ៣
*២៧ តុលា ២០២២
ម៉ោង៥ល្ងាច ពូល F បញ្ជាការដ្ឋានកងអង្គរក្ស ប៉ះ ក្រសួងមហាផ្ទៃ
ម៉ោង៧ល្ងាច ពូល F ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង ប៉ះ ស្នងការដ្ឋាននគរបាលខេត្តត្បូងឃ្មុំ
*២៨ តុលា ២០២២ (ប្រកួតវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ)
*២៩ តុលា ២០២២ (ដណ្តើមចំណាត់ថ្នាក់លេខ៣)
*៣០ តុលា ២០២២ (ដណ្តើមជើងឯក)៕

