ក្រុមអ្នកមានបុណ្យ FC Barcelona បានធ្លាក់ចេញពីពាន UEFA Champions League 2022/23 ត្រឹមវគ្គចែកពូល ក្រោយរងបរាជ័យក្រោមថ្វៃជើង Bayern München ៣-០ នៅប្រកួតចុងក្រោយ នាកីឡដ្ឋាន Spotify Camp Nou។

នេះជាលើកទី២ ក្នុងរយ:ពេល២ឆ្នាំជាប់គ្នា ដែលម្ចាស់ជើងឯក UCL ៥សម័យកាលធ្លាក់ទៅលេងពានរង្វាន់លំដាប់ទី២ UEFA Europa League។ ឆ្លងកាត់ការប្រកួតទាំង៥លើក Barcelona ស្ថិតនៅចំណាត់ថ្នាក់ទី៣ពូល C មាន៤ពិន្ទុ តាមពីក្រោយក្រុមលេខ២ Inter Milan ដែលមាន១០ពិន្ទុ ខណ: Bayern Munich ស្ថិតនៅកំពូលតារាងជាមួយជ័យជម្នះទាំង៥លើកមាន១៥ពិន្ទុពេញ។

រីឯជើងខ្លាំងប្រចាំប្រទេសអេស្ប៉ាញ Atlético de Madrid ក្រោមការដឹកនាំរបស់លោក Diego Simeone ក៏ធ្លាក់ចេញពី UCL ទៅកាន់ពានលំដាប់ទី២ UEFA Europa League ដូចគ្នា ក្រោយមិនអាចឆ្លងផុតវគ្គចែកពូលដោយស្ថិតនៅលេខមាន៥ពិន្ទុប៉ុណ្ណោះ។ ខណ: FC Porto មាន៩ពិន្ទុ និង Club Brugge មាន១០ពិន្ទុ៕

Share.