ភ្នំពេញ៖ ដោយសារតែការបេីកបរក្នុងល្បឿនយ៉ាងលឿនខ្វះការប្រុងប្រយ័ត្នបណ្តាលឲ្យរថយន្តស៊េរីទំនើបRANGER ROVERមួយគ្រឿងនិងរថយន្តFORD TITANIUMមួយគ្រឿងបុកគ្នាពេញទំហឹងបណ្តាលឲ្យមួយគ្រឿងខ្ទាតទៅបុកចូលផ្ទះប្រជាពលរដ្ឋរងការខូចខាតយ៉ាងដំណំ។ ហេតុការណ៍នេះបានកេីតឡើងកាលពីវេលាម៉ោង១និង២០នាទីរំលងអធ្រាត្រ ថ្ងៃទី២៧ខែតុលាឆ្នាំ២០២២ត្រង់ចំណុចក្បែរប៉ុស្តិ៍នរគបាលរដ្ឋបាលបឹងកក់ទី១ ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានពីកន្លែងកេីតហេតុបានឲ្យដឹងថានៅមុនពេលកេីតហេតុ គេឃេីញស្ត្រីម្នាក់បេីកបររថយន្តមួយគ្រឿងម៉ាក RANGE ROVER ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2BE-1025។ ធ្វើដំណើរតាមបណ្ដោយផ្លូវ៥២៨ ទិសដៅត្បូងទៅជើង និងក្នុងល្បឿនយ៉ាងលឿន។ ស្របពេលនោះក៏មានរថយន្តមួយគ្រឿងទៀតម៉ាក FORD TITANIUM ពណ៌ប្រផេះ ពាក់ស្លាកលេខ ភ្នំពេញ2D-1811បេីកបរដោយបុរសម្នាក់និងស្ត្រីម្នាក់រួមដំណើរជាមួយ តាមបណ្ដោយផ្លូវ៣៣៥ ទិសដៅពីលិចទៅកេីត និងក្នុងល្បឿនយ៉ាងលឿន។ លុះដល់ចំណុចកេីតហេតុ រថយន្តទាំងពីរគ្រឿងក៏បានបុកគ្នាពេញទំហឹង ធ្វើឲ្យរថយន្តFORD TITANIUM ខ្ទាតទៅបុកចូលផ្ទះលក់ចាប់ហួយបណ្តាលឲ្យបាក់ទូកដែកចំនួន៤ផ្ទាំង។ រីឯរថយន្តFORD TITANIUMបានរងការខូចខាតក្រពឹតនិងបាក់ក្រឡេកង់ខាងមុខចំហៀងខាងស្ដាំ។ចំណែកឯរថយន្តRANGE ROVERរងការខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយពេលកេីតហេតុភាគីទាំងសងខាងក៏បានចរចាដោះស្រាយគ្នា ដោយមិនចង់មានរឿងរ៉ាវវែងឆ្ងាយ ម្ចាស់រថយន្តទាំងពីរគ្រឿងក៏បានព្រមចេញសំណងចំនួន៥០០ដុល្លារឲ្យទៅម្ចាស់ផ្ទះ និងព្រមយករថយន្តទៅជួសជុលរៀងៗខ្លួនដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកេីតហេតុ៕
អត្ថបទ៖ត្រយង តូច