កណ្តាល៖ សមត្ថកិច្ចនគរបាលរដ្ឋបាលឃុំកំពង់ភ្នំ សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុក ចាប់ឃាត់ខ្លួន អនុប្រធានការិយាល័យនីតិកម្មស្រុកលើកដែក និងបក្សពួក​ ចំនួន៤នាក់ កាលពីថ្ងៃទី ២៥ ខែតុលា ឆ្នាំ២០២២ ក្នុងករណី រំលោភសេពសន្ថវៈលើក្មេងស្រីអាយុ១៤ម្នាក់ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២។

ជនសង្ស័យទី១.ឈ្មោះ ម៉ម សិលា អាយុ ៣៥ឆ្នាំ រស់នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ជាអនុប្រធានការិយាល័យនីតិកម្មដោះស្រាយវិវាទស្រុកលើកដែក។ ទី២.ឈ្មោះ អ៊ុក ទឹង ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិវៀតណាម មុខរបរជាថៅកែខ្សាច់ ទីលំនៅភូមិកំពង់ចម្លង ឃុំព្រែកទន្លាប់ ស្រុកលើកដែក ខេត្តកណ្ដាល។ ទី៣.ឈ្មោះ រតនា ស្រីនាថ ភេទស្រី ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល។,ទី ៤.ឈ្មោះ គាង គន្ធា ភេទស្រី ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំស្រុកលើកដែក ខេត្តកណ្តាល ។ ចំណែកជនរងគ្រោះឈ្មោះ រ ស វ ភេទស្រី អាយុ ១៤ឆ្នាំ នៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

បើតាមប្រភពព័ត៌មានបានឲ្យដឹងថា នៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២២ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះទៅញ៉ាំអីជាមួយជនសង្ស័យឈ្មោះ ម៉ម សិលា នៅត្រើយខាងកើតក្នុងហាងផឹកស៊ីច្រៀងខារ៉ាអូខេយីហោ អមតៈ និងបានបង្ខំក្មេងស្រីរងគ្រោះឲ្យផឹកស្រាបៀររហូតដល់ស្រវឹងជោគជាំ ស្រាប់តែជនសង្ស័យឈ្មោះ ម៉ម សិលា បានដឹកក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ផ្ទះសំណាក់ឈ្មោះ វិសាល រង្សី នៅចំណុចភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ហើយជនសង្ស័យបានធ្វើសកម្មភាព រំលោភក្មេងស្រី រងគ្រោះតែម្ដង ។

បន្ទាប់ពីកើតហេតុបាន ២ ទៅ៣ថ្ងៃ ជនសង្ស័យឈ្មោះ ម៉ម សិលា បានហៅទូរស័ព្ទទៅបបួលជនសង្ស័យឈ្មោះ រតនា ស្រីនាថ និងក្មេងស្រីរងគ្រោះទៅផឹកស្រាបៀរនៅហាង អមតៈ ដដែល រួចជនសង្ស័យក៏បាននាំជនរងគ្រោះបម្រុងចាប់រំលោភម្ដងទៀត តែជនរងគ្រោះមិនព្រម ហើយបានរត់ទៅពួននៅក្រោមសាឡុង ពេលនោះជនសង្ស័យ ម៉ម សិលា ក៏ងាកទៅរកជនស្ស័យឈ្មោះ រតនា ស្រីនាថ វិញ ហើយជនសង្ស័យ រតនា ស្រីនាថ ក៏យល់ព្រមជាមួយជនសង្ស័យឈ្មោះ ម៉ម សិលានឹងតែម្តងទៅ ។ លុះដល់ម៉ោង ០៣ ទៀបភ្លឺទើប ជនសង្ស័យឈ្មោះ ម៉ម សិលា ជូនក្មេងស្រីរងគ្រោះត្រឡប់ទៅផ្ទះជនសង្ស័យឈ្មោះ រតនា ស្រីនាថ វិញ។

ក្រោយកើតហេតុបាន១សប្តាហ៍ ជនសង្ស័យឈ្មោះ រតនា ស្រីនាថ បានបបួលក្មេងស្រីរងគ្រោះថាទៅភ្នំពេញ ដើម្បីរកការងារធ្វើ តែជនសង្ស័យឈ្មោះ រតនា ស្រីនាថ ក៏និយាយថា ទៅហាងផឹកស៊ីសិនទៅ បន្ទាប់ពីផឹកអស់ ០២ ដបក្មេងស្រីរងគ្រោះមានអារម្មណ៍ថាវិលមុខ ហើយជនសង្ស័យឈ្មោះ ម៉ម សិលា ក៏ជូនទៅម្ដុំរង្វង់មូលត្រើយខាងកើត ដោយជនរងគ្រោះដឹងខ្លួនមើលទៅដូចជាផ្ទះសំណាក់ ពេលនោះមានជនសង្ស័យម្នាក់ទៀតឈ្មោះ ទឹង បាននាំក្មេងស្រីរងគ្រោះចូលក្នុងបន្ទប់ហើយនិយាយថា សុំមួយ សុំមួយ តែក្មេងស្រីរងគ្រោះមិនព្រមរួចឈ្មោះ អ៊ុក ទឹង ជាជនជាតិវៀតណាមក៏បានចាប់បង្ខំ និងរំលោភក្មេងស្រីរងគ្រោះរហូតទាល់តែបានសម្រេចទៀត ។

តាមអភិបាលស្រុកលើកដែក​ លោក ចាប ច័ន្ទវិទ្យា បានប្រាប់ឲ្យដឹង ថា លោកបានដាក់បទបញ្ជាយ៉ាងម៉ឹងម៉ាត់ ឲ្យមន្ត្រីនគរបាលស្រុក ត្រូវរកអ្នកពាក់ព័ន្ធទាំងអស់មិនឲ្យរួចខ្លួនដាច់ខាត និងបានបញ្ជាឲ្យសមត្ថកិច្ចប្រមូលភស្តុតាងផ្សេងៗក្នុងផ្ទះសំណាក់ ដូចជាវីដេអូ និងឲ្យហៅម្ចាស់ផ្ទះសំណាក់ វិសាល រង្សី មកសួរនាំ ដើម្បីដាក់បន្ទុកឲ្យបានតឹងរឹងបំផុត៕

Share.