ការប្រកួតរវាងក្លិបបាល់ទាត់ខេត្តព្រៃវែងអេហ្វស៊ី ទល់នឹង ណិចស្តេបអេហ្វស៊ី ពានរង្វាន់លីគកម្ពុជាលំដាប់ទី២ ឆ្នាំ២០២២ សប្តាហ៍២២ នៅថ្ងៃអាទិត្យ ទី៣០ ខែតុលា វេលាម៉ោង ៣:៤៥នាទីរសៀល នៅកីឡដ្ឋានខេត្តព្រៃវែង ពេលនេះត្រូវបានផ្លាស់ប្តូរមកកាន់កីឡដ្ឋានព្រីនស៍ ចំពោះការចូលទស្សនាផ្ទាល់នៅកីឡដ្ឋានគឺដោយសេរី មិនមានការជាវសំបុត្រនោះទេ។

មូលហេតុគឺដោយសារកីឡដ្ឋានខេត្តព្រៃវែង ត្រូវបិទទ្វាររៀបចំកម្មវិធីផ្សេងៗចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ ទើបមិនអាចរៀបចំការប្រកួតបាន។

កម្មវិធីប្រកួត (សប្តាហ៍ទី២២) | ថ្ងៃប្រកួតផ្តាច់ព្រ័ត្រ

តារាងចំណាត់ថ្នាក់ (សប្តាហ៍ទី ២១)

Share.