សិល្បៈ​ជាតិ​៖ ដោយ​​មើល​ឃើញ​ថា​ព្រឹទ្ធាចារ្យ​ ចាប៉ីដងវែង គង់​ណៃ​ កំពុង​តែ​ធ្ងន់​ធ្ងរ​ ហើយ​ត្រូវ​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​ តារា​ចម្រៀង​ ពេជ្រ​ សោភា បាន​ប្រកាស​ចូលរួម​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​ខ្លួន ​ដើម្បី​ជួយ​សម្រាល​បន្ទុក​គ្រួសារ​​លោក​ព្រឹទ្ធាចារ្យ​។

កាល​ពី​ម្សិលមិញ​នេះ​ (​28 តុលា 2022) ម្ចាស់​បទ​ «អូនទៅ​ហើយ​» បាន​ចែក​រំលែក​​ឱ្យ​អ្នក​គាំទ្រ​ និង​អ្នក​តាមដាន​ខ្លួន​បាន​ដឹង​ថា​ អ្នក​នាង​បាន​​ចំណាយ​ថវិកាផ្ទាល់​ខ្លួន​ចំនួន​៥០០ដុល្លារ​ (ប្រាំ​រយ​ដុល្លារ)​ ជួយ​ដល់​​ការ​ចំណាយ​លើ​ការ​ព្យាបាល​លោក​ព្រឹទ្ធាចារ្យ​។

អ្នក​នាង​ក៏​បាន​អំពាវនាវ​សូម​ឱ្យ​ជនរួម​ជាតិ​ ឱ្យ​រៃអង្គាស​ថវិកា តិចច្រើន​ទៅ​តាម​កម្លាំង​សិទ្ធាដើម្បី​រួម​គ្នា​ជួយ​ជា​វិភាគ​ទាន​ដល់​លោក​ ក្នុង​ការ​ព្យាបាល​ជំងឺ​ ដើម្បី​ឱ្យ​លោក​បាន​បន្ត​អភិរក្ស​សិល្បៈ​ចាប៉ីដងវែង​ជា​បន្ត​ទៅទៀត​។

ក្រៅ​ពី​អ្នក​នាង​ ពេជ្រ សោភា ដៃ​គូ​ចម្រៀងក្នុង​បទ «Times To Rise» វណ្ណដា ក៏​បាន​ប្រកាស​យុទ្ធនាការ​១០០​លាន​រៀល​ដើម្បី​ប្រមូល​ថវិកា​ជូន​ដល់​គ្រួសារ​លោក​តា​ ដើម្បី​សម្រាល​បន្ទុក​ចំណាយ​លើ​ថ្នាំ​ពេទ្យ​និង​និង​ការ​ផ្គត់ផ្គង់ជីវភាព​ប្រចាំ​ផង​ដែរ​​៕

អាន​អត្ថបទ​ – តោះ​ចូល​រួម​ទាំងអស់​គ្នា​ យុទ្ធនាការ​ «​១០០​ លាន​រៀល​ » ឬ «Rise For Master Kong Nay» ដើម្បី​ព្យាបាល​ជំងឺ​ព្រឹទ្ធាចារ្យ​ចាប៉ី​ដង​វែង​ គង់​ ណៃ​

Share.