ក្លិបបាល់ទាត់វិសាខា សមាជិកពានរង្វាន់លីគកំពូលកម្ពុជា Cambodian Premier League 2022 បានប្រកាសចូលរួមរំលែកទុក្ខជាមួយប្រទេសកូរ៉េខាងត្បូង ក្នុងករណីមានឧបទ្ទវហេតុសង្កត់ជាន់គ្នាស្លាប់រហូតដល់១៥០នាក់ អំឡុងពេលប្រារឰពិធីបុណ្យ Halloween ក្នុងទីក្រុងសេអ៊ូល។
ក្លិបវិសាខា បានបញ្ជាក់ថា៖«ក្នុងនាមគ្រួសារបាល់ទាត់វិសាខា ពួកយើងពិតជាមានសេចក្ដីតក់ស្លុត និងសោកស្ដាយជាខ្លាំង ចំពោះសោកនាដកម្ម នៅសង្កាត់ Itaewon នៃរដ្ឋធានីសេអ៊ូល កាលពីរាត្រីថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២២ ដែលបណ្ដាលឲ្យមានមនុស្សស្លាប់ប្រមាណ ១៥០នាក់ (គិតត្រឹមរសៀលថ្ងៃនេះ) និងរបួសជាច្រើនរយនាក់»។
«ពួកយើងទាំងអស់គ្នា សូមចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតជាមួយគ្រួសារសព ប្រជាពលរដ្ឋ និងរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ចំពោះហេតុការណ៍ដ៏អាក្រក់នេះ ។ សូមឧទ្ទិសកុសល និងបួងសួងសុំឲ្យវិញ្ញាណក្ខន្ធរបស់ប្រជាពលរដ្ឋកូរ៉េខាងត្បូង និងជនបរទេស ដែលបានបាត់បង់ជីវិតក្នុងឧបទ្ទវហេតុនេះ បានទៅកាន់សុគតិភព កុំបីឃ្លៀងឃ្លាតឡើយ និងសូមជូនពរឲ្យជនរងគ្រោះទាំងអស់ ឆាប់ជាសះស្បើយ»។
អត្ថបទពាក់ព័ន្ធ៖សំណាងណាស់! Madam Da បុគ្គលល្បីលើបណ្ដាញសង្គមនិងស្វាមីរួចជីវិតពីសោកនាដកម្មជាន់គ្នានៅកូរ៉េ
សូមបញ្ជាក់ថាក្រុមវិសាខា ក៏មានសមាជិកម្នាក់ជាជនជាតិកូរ៉េខាងត្បូង ផងដែរគឺកីឡាករ Lee Jae Gun ស្ថិតក្នុងកូតាកីឡាករអាស៊ី ក្នុងលីគកំពូលកម្ពុជា ខណៈកន្លងមកក្រុមក៏ធ្លាប់មានគ្រូបង្វឹកជាជនជាតិកូរ៉េខាងត្បូង ដែរគឺលោក Lee Tae Hoon៕