សិល្បៈអន្តរជាតិ៖ នៅលើបណ្ដាញសង្គមនាថ្ងៃទី ៣០ ខែតុលា ឆ្នាំ២០២២ មានដំណឹងរីករាយដែលធ្វើឱ្យសាធារណជន ក៏ដូចជាអ្នកគាំទ្រចំពោះកញ្ញា Fabiola Valentin បវរកញ្ញាព័រតូរីកូ និងកញ្ញា Mariana Varela បវរកញ្ញាអាហ្សង់ទីន បានចូលរួមត្រេកអរ ក្រោយអ្នកទាំងពីរបានប្រកាសដំណឹងល្អនៅលើបណ្ដាញសង្គម Instagram។
បវរកញ្ញា Miss Grand ឆ្នាំ២០២០ ទាំងពីររូបមិនត្រឹមតែប្រកាសដំណឹងសេពគប់គ្នាប៉ុណ្ណោះទេ ថែមទាំងប្រកាសទៀតថា អ្នកទាំងពីរបានរៀបការជាមួយគ្នារួចរាល់ហើយកាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២២ កន្លងទៅ បន្ទាប់ពីបានស្គាល់គ្នានៅក្នុងកម្មវិធីប្រកួត Miss Grand Intertional 2022 នាប្រទេសថៃ ហើយបានចាប់ផ្ដើមស្គាល់គ្នានិងសិក្សាពីគ្នាទៅវិញទៅមករហូតក្លាយជាគូស្នេហ៍ និងសម្រេចចិត្តរៀបការជាមួយនឹងគ្នា៕

