ជារៀងរាល់ឆ្នាំ នៅពេលចំថ្ងៃ Halloween អ្នកនាង គង់ ចាន់ស្រីមុំ និងគ្រួសារ តែងតែបង្ហាញហ្វេសសិនប្លែក និងការគូមុខមាត់ជាតួអង្គ ខ្មោច បីសាច ជាដើម។ ប៉ុន្តែឆ្នាំនេះគឺពិតជាប្លែកបន្តិច អ្នកនាង គង់ ចាន់ស្រីមុំ បានតុបតែងខ្លួនជាតួអង្គបីសាច Siren ក្នុងរឿង «Love Death+Robots Jibaro» ដែលមើលទៅស៊ីដាច់គេ ហើយធ្វើផ្អើលអស់អ្នកគាំទ្របានពោលសរសើរ។

អ្នកគាំទ្របាននិយាយជាមតិក្នុងComment ថា អ្នកនាង គង់ ចាន់ស្រីមុំ មានគំនិតថ្មីរហូតក្នុងការរំលេចហ្វេសសិនប្លែកៗឱ្យមហាជនបានគយគន់គ្រាន់កែកម្សាន្ត។ យ៉ាងណាមិញ សិល្បៈនៃការតែងខ្លួនរបស់អ្នកនាង ពីមួយឆ្នាំទៅមួយឆ្នាំ គឺមិនដែលឱ្យជាន់ម៉ូដគ្នាម្ដងណាឡើយ មានន័យថា ធ្វើយ៉ាងណាឱ្យមើលទៅពិតជាប្លែក និងស្រស់ស្អាតយ៉ាងខ្លាំង។
ជាមួយគ្នានោះដែរ អ្នកនាង គង់ ចាន់ស្រីមុំ បានបង្ហោះរូបភាពជាច្រើនសន្លឹក និងភ្ជាប់ដោយខ្លឹមសារអត្ថន័យខ្លីថា ៖ « ស្នេហាគឺខ្វាក់ភ្នែក! លំហូរទន្លេ ឈាមទន្លេ អនុញ្ញាតឱ្យប្រជាជនខ្ញុំទៅ! រាំជាមួយខ្ញុំ ងាប់ជាមួយខ្ញុំលឺការហៅរបស់ខ្ញុំទេ លឺបទចម្រៀងរបស់ខ្ញុំទេ ខ្ញុំ #jibaro »។
អ្នកទាំងអស់គ្នាពិតជាចាំហើយថា តួអង្គ Siren គឺជាស្រីបិសាចក្នុងរឿង «Love Death+Robots Jibaro» ដែលរស់នៅក្នុងទឹកមានរាងកាយស្រោបដោយគ្រឿងអលង្ការមាសមានតម្លៃ។ តួអង្គ Siren បានប្រើប្រាស់ទឹកដមសំឡេងនិងការរាំដ៏គួរឱ្យទាក់ទាញរបស់នាង ដើម្បីទាក់ទាញឱ្យក្រុមចម្បាំងបុរសមកធ្លាក់ក្នុងសេចក្ដីស្លាប់។ រឿងនេះជារឿងទេវកថារបស់ប្រទេសព័រតូរីកូដែលមានដាក់បញ្ចាំងនៅក្នុង Netflix។
ចូលអាន៖ Love,Death+Robots Jibaro សាច់រឿងស្រដៀងរឿងនាងទេពមច្ឆានិងហនុមានរបស់កម្ពុជា

