សិល្បៈ​ជាតិ​៖ កញ្ញា តន់​ ច័ន្ទសីម៉ា ​តារា​ចម្រៀង​កំពុង​ពេញ​និយម​នៅ​ក្នុង​ស្រទាប់​យុវវ័យ​ទើប​តែ​បង្ហោះ​រូប​ភាព​ Pre-Graduation របស់​ខ្លួនដែល​នឹង​ត្រៀម​ទទួល​បរិញ្ញា​ប័ត្រ​សេដ្ឋកិច្ច​នៅ​ថ្ងៃ​ទី​១ ខែ​វិច្ឆិកា ស្អែក​នេះ​នៅ​​មជ្ឈ​មណ្ឌល សន្និបាត​ និង​ពិរណ៍​អន្តរជាតិ​ជ្រោយ​ចង្វារ។

តារា​ចម្រៀង​ដែល​ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតីសាស្ត្រ​និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូប​នេះ​ បាន​ចែក​រំលែក​រូប​ភាព​ជាមួយ​នឹង​បងប្អូន​ខ្លួន​នៅ​លើ​បណ្ដាញ​សង្គម​ Ton ChanSeyma តន់ ចន្ទសីម៉ា ព្រម​ជាមួយ​នឹង​ Caption បញ្ជាក់​ថា​ខ្លួន​បាន​រៀន​បញ្ចប់​ថ្នាក់​បរិញ្ញាប័ត្រ​សេដ្ឋកិច្ច​នៅ​សកល​ RULE ដោយ​ជោគជ័យ​ ដោយ​សារ​មាន​ការ​អប់​រំ​ណែនាំ​ពី​អ្នក​មាន​គុណ​។

«​ពុក​ម៉ែ​បាន​ធ្លាប់​ប្រាប់​ថា​ ​ម៉ែ​គ្មាន​អ្វី​ចែក​ឱ្យ​ទេ​ ​មាន​តែ​ចំណេះវិជ្ជា​កូន​ខិត​ខំ​ណា​ ​កូន​សូម​អរគុណ​លោក​ពុក​អ្នក​ម៉ែ​ ​❤️❤️❤️ ​ជួប​គ្នា​ថ្ងៃ​ ​1​ ​ខែ​ ​វិច្ឆិកា​ ​ឆ្នាំ​ ​2022​ ​OCIC​ 😊😊😊😊​»

អ្ន​ក​គាំទ្រ​បាន​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​តារា​ចម្រៀង​វ័យ​ក្មេង​រូប​នេះ​ដែល​ទោះ​ជា​មមាញឹក​យ៉ាង​ណា​ មិន​បោះបង់​ចោល​ការ​សិក្សា​ ហើយ​ខិតខំ​ប្រឹង​ប្រែង​រៀន​រហូត​ទាល់​តែ​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាប័ត្រ​ ដែល​ជា​គំរូ​មួយ​យ៉ាង​ល្អ​សម្រាប់​យុវវ័យ​ដែល​ជា​អ្នក​គាំទ្រ​របស់​តារា​រូប​នេះ​ ឱ្យ​តស៊ូ​ជម្នះ​ឧបសគ្គ​រហូត​សម្រេច​បាន​គោលដៅ​ដូច​ជា​ Idol ខ្លួន៕

Share.