បុរសម្នាក់ត្រូវបានបញ្ជូនទៅសង្គ្រោះភ្លាមៗនៅឯមន្ទីរពេទ្យខណៈដែលជនបង្កត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងហេតុការណ៍អំពើហិង្សាមួយដែលផ្តើមចេញពីជម្លោះក្នុងគ្រួសារ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ឈ្មោះ ពេជ្រ សោភ័ណ្ឌ ភេទប្រុស អាយុ ៤១ឆ្នាំ មានទីលំនៅបច្ចុប្បន្នភូមិក្រាំងគាំ ឃុំត្បែង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល មុខរបរ កសិករ ។ចំណែកឯជនសង្ស័យ ឈ្មោះ ប៉ិល សុងគ្រី ភេទប្រុស អាយុ ៣៣ឆ្នាំ មានមុខរបរ ជាងផ្សារដែក  (មាន សារធាតុ ញៀន ក្នុង ទឹក នោម)។

បើតាមសមត្ថកិច្ច នៅថ្ងៃ ទី ៣០  ខែ តុលា  ឆ្នាំ ២០២២ វេលាម៉ោង  ១៥:០០នាទី  ជនសង្ស័យ  និង មិត្តភ័ក្ដិ ម្នាក់ ទៀត ឈ្មោះ  ឆន  ឈេីម  បានជិះ ម៉ូតូ មួយគ្រឿង ចេញ ពីផ្ទះ របស់ ខ្លួន ទៅភូមិ តាឡឹក  ឃុំ ត្រពាំង ត្បែង  ស្រុក កណ្តាល ស្ទឹង  ដេីម្បី យកជេីង សាទែនទឹក  យកទៅ ដាក់ ឲ្យគេ។ លុះដល់ ម៉ោង  ១៧:៣០នាទី ជនសង្ស័យ  ត្រឡប់ មក ផ្ទះ វិញ បាន  ឃេីញ ជនរងគ្រោះ មានសភាព ស្រវឹង ខ្លាំង កំពុង ស្រែក ឡូឡា ខ្លាំង ដាក់ ប្រពន្ធ  (ជនរងគ្រោះ )  ឃេីញ ដូច នោះ ជនសង្ស័យ បាន ដេីរ ទៅជួយ សម្របសម្រួល  ហេីយ បាន និយាយ ជាមួយ ជនរងគ្រោះ ថា  “បងឯង ស្រវឹង ហេីយ កុំជេរ ប្រពន្ធ ចឹង ខ្លាច គេមេីលងាយ”  ពេល នោះ ជនរងគ្រោះ មិនបាន តបទេ  ហេីយបានដេីរមក បបួល ជនសង្ស័យ វៃគ្នា  ហេីយបានវាយ ជនសង្ស័យ មួយ ដៃ  តែត្រូវ ជនសង្ស័យ គេចចេញ  រួច ជនសង្ស័យ បាន ដេីរ ចូល ទៅ ក្នុង ផ្ទះ  ប្រាប់ ម្ដាយ ក្មេក  និង  ប្រពន្ធ របស់ ខ្លួន ថា  ជនរងគ្រោះ មកវាយ ខ្លួន ទៀត ហេីយ  ភ្លាម នោះ ជនសង្ស័យ បាន យក ដែក ឆ្អឹង ឆ័ត្រ មកវាយ ជនរងគ្រោះ ត្រូវ ពីរឆ្អឹង ឆ័ត្រ  ពេល នោះ ជនរងគ្រោះ បាន ដេីរ ចេញ។

មួយ សន្ទុះ ក្រោយ មក ជនរងគ្រោះ បាន ត្រឡប់ មក វិញ ហេីយ បាន  ឈ្លោះ ប្រកែក ជាមួយ ប្រពន្ធ ខ្លួន  នឹង ម្ដាយ ក្មេក ទៀត  ហេីយ ជនសង្ស័យ បាន ដេីរ ចូល ទៅ ដោយ កាន់ ដែកឆ្អឹង ឆ័ត្រ ក្នុង ដៃ  រួច បាន វាយ ប្រតាយប្រតប់ គ្នា ជាមួយ ជនរងគ្រោះ  ពេល នោះ ជនសង្ស័យ បាន យក ដែកឆ្អឹង ឆ័ត្រ វាយ មកលេី ជនរងគ្រោះ ត្រូវ ជាច្រេីន កន្លែង បណ្ដោយ របួស  ឃេីញ ដូច នោះ បងប្អូន  និង ម្ដាយ ក្មេក បានឃាត់  រួច ជនរងគ្រោះ បាន ដេីរ ចេញ ពី កន្លែង កេីតហេតុ ទៅ ដួល សន្លប់ នៅ ក្បែរ ផ្ទះ  ត្រូវ បាន កម្លាំង ប្រជាការពារ ហេីយ រថយន្ដ សង្គ្រោះ ដឹក យកទៅ សំរាក ព្យាបាល នៅ មន្ទីរពេទ្យ ព្រះកុសុមៈ  (ពេទ្យ លោក សង្ឃ ) ចំណែក ជនសង្ស័យ ត្រូវ បាន កម្លាំង ប៉ុស្តិ៍ នគរបាល រដ្ឋ បាល ត្បែង  ឃាត់ ខ្លួន បញ្ជូន មកកាន់ អធិការ ដ្ឋាន នគរបាល ស្រុក កណ្ដាល ស្ទឹង  ដេីម្បី កសាង សំណុំ រឿង តាម នីតិ វិធី ច្បាប់៕

អត្ថបទ៖តាខ្មៅ

Share.