នៅសល់មិនដល់៣សប្តាហ៍ទៀត ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈកីឡាករល្បីៗជាច្រើនមក ពីជុំវិញពិភពលោក ត្រូវបានដកឈ្មោះចេញផងដែរ ដោយសារបញ្ហារបួស។

ខាងក្រោមនេះគឺជាបញ្ជីឈ្មោះតារាឆ្នើមៗចំនួន៩នាក់ ដែលនឹងអវត្ថមានពី ព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ចុងឆ្នាំនេះ ដោយសារបញ្ហារបួស អំឡុងពេលលេងឲ្យក្លិបអាជីពរបស់ពួកគេ។
– ខ្សែប្រយុទ្ធ Diogo Jota
យោងតាមការបញ្ជាក់របស់លោក Jürgen Klopp គ្រូបង្វឹករបស់ហង្សក្រហម Liverpool បានឲ្យដឹងថាខ្សែប្រយុទ្ធ Diogo Jota នឹងអវត្តមានជួយក្រុម ជម្រើសជាតិព័រទុយហ្គាល់នៅក្នុងព្រឹត្តិការណ៍បាល់ទាត់ពិភពលោក FIFA World Cup 2022 ដែលរៀបចំនៅប្រទេសកាតា ដោយសារបញ្ហារបួសក្រោយ ឈ្នះ Man City ក្នុងលទ្ធផល ១-០ នៅកីឡដ្ឋាន Anfield។

Diogo Jota

– ខ្សែបម្រើ N’Golo Kante
ខ្សែ​បម្រើ​របស់ក្លិបបាល់ទាត់ Chelsea កីឡាករ​ N’Golo Kante នឹងអ​វត្តមាន​​ក្នុង​ព្រឹត្តិការណ៍ FIFA World Cup 2022 ឲ្យក្រុមជម្រើសជាតិបារាំង បន្ទាប់​ពី​​វះកាត់​​របួស​សរសៃពួរ អំឡុង​ពេល Chelsea ប្រកួត​ស្មើ​គ្នា ២-២ ទល់នឹង Spurs កាល​ពី​ថ្ងៃ​ទី​១៤ ខែសីហា​ ​កន្លង​ទៅ។

N’Golo Kante

– ខ្សែបម្រើ Paul Pogba
ខ្សែបម្រើ Paul Pogba របស់ Juventus នឹងអវត្តមានពីក្រុមជម្រើសជាតិបារាំង ដោយរូបគេត្រូវការពេលវេលាបន្ថែមទៀត ដើម្បីសម្រាកព្យាបាលរបួស ក្រោយវះកាត់របួសជង្គង់។

Paul Pogba

– Gini Wijnaldum
កីឡាករ Gini Wijnaldum របស់ក្រុមជម្រើសជាតិហូឡង់ ត្រូវបានក្លិប Roma ដែលខ្ចីជើងពី Paris Saint-Germain បង្ហាញខ្លួនលើទីលានបានតែមួយ ប្រកួតប៉ុណ្ណោះ ចាប់តាំងពីរងរបួសរយៈពេលវែងអំឡុងពេលហ្វឹកហាត់។

Gini Wijnaldum

– Paulo Dybala
ខ្សែប្រយុទ្ធ Paulo Dybala របស់ក្រុមជម្រើសជាតិអាហ្សង់ទីន បានរងរបួស យ៉ាងធ្ងន់ធ្ងរអំឡុងការប្រកួតជួយឲ្យ Roma យកឈ្នះលើក្រុម Lecce ក្នុងលទ្ធផល ២ទល់និង១ ហើយរូបគេត្រូវសម្រាកព្យាបាលរបួសរហូត ដល់ដំណាច់ឆ្នាំនេះ នេះបើយោងតាមគ្រូបង្វឹកលោក Jose Mourinho។

Paulo Dybala

– Kyle Walker
ខ្សែការពារស្តាំ Kyle Walker នឹងអវត្តមានក្រុមជម្រើសជាតិអង់គ្លេស បន្ទាប់ពីវះកាត់របួសក្រលៀន ដែលគេបានរងរបួសក្នុងការប្រកួត Manchester Derby នៅដើមខែតុលា។

Kyle Walker

– Reece James
ខ្សែការពាររបស់ក្រុមជម្រើសជាតិអង់គ្លេស Reece James ត្រូវបានបង្ខំចិត្តប្តូរ ចេញពីការប្រកួតភ្លាមៗ អំឡុងពេល Chelsea យកឈ្នះ AC Milan នៅ UEFA Champion League ដោយសាររបួសជង្គង់ធ្ងន់ធ្ងរ។

Reece James

Angel Di Maria
កីឡាករ Angel Di Maria នឹងអវត្តមានក្រុមជម្រើសជាតិអាហ្សង់ទីន ដោយបញ្ហារបួសភ្លៅ អំឡុងការបង្ហាញខ្លួនលើកដំបូង ជាមួយក្រុមសេះបង្កង់ Juventus។

Angel Di Maria

Romelu Lukaku
ខ្សែប្រយុទ្ធក្លិប Inter Milan កីឡាករ Romelu Lukaku នឹងអវត្តមានពីក្រុមជម្រើសជាតិបែលហ្សិក ដោយសារបញ្ហារបួសសរសៃពួរ ខណ:រូបគេទើបតែវិលត្រឡប់មកកាន់ទីលានវិញ ក្រោយអវត្តមានអស់រយ: ពេល២ខែ។

Romelu Lukaku

ចំពោះលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង៨៖
ពូល A៖ កាតា (ម្ចាស់ផ្ទះ), ហូឡង់, សេណេហ្គាល់, អេក្វាឌ័រ
ពូល B៖ អង់គ្លេស, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, វេលស៍​
ពូល C៖ អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ, អារ៉ាប៊ីសាអូឌីត
ពូល D៖ បារាំង, ដាណឺម៉ាក, ទុយនីស៊ី, ​អូស្ត្រាលី​
ពូល E៖ អេស្ប៉ាញ, អាល្លឺម៉ង់, ជប៉ុន, កូស្តារីកា​
ពូល F៖ បែលហ្សិក, ក្រូអាត, ម៉ារ៉ុក, កាណាដា
ពូល G៖ ប្រេស៊ីល, ស្វីស, ស៊ែប៊ី, កាមេរូន
ពូល H៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង, ហ្គាណា។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា។ ខណ:គូបើឆាក ម្ចាស់ផ្ទះកាតា ប៉ះ អេក្វាឌ័រ នៅកីឡដ្ឋាន Al Bayt វេលាម៉ោង ១១:០០យប់ ម៉ោងនៅកម្ពុជា៕

Share.