ការប្រកួតជម្រើសជើងឯកខេមបូឌានព្រីមៀរលីគ ឆ្នាំ២០២២ បានបញ្ចប់សប្តាហទី២២
ហើយក៏បានបញ្ចេញបញ្ជីឈ្មោះបេក្ខភាពកីឡាករឆ្នើមប្រចាំខែតុលា (Player of the Month) ទាំង៧រូបដូចជា៖
– កីឡាករ Gabriel Silva​ សញ្ជាតិប្រេស៊ីល របស់ក្លិបអង្គរថាយហ្គឺរ
– កីឡាករ សៀង ចន្ធា របស់ក្លិបបឹងកេត
– កីឡាករ Takumu Nishihara សញ្ជាតិជប៉ុប របស់ក្លិប Tiffy Army
– កីឡាករ Da Cruz សញ្ជាតិប្រេស៊ីល របស់ណាហ្គាវើលដ៍
– កីឡាករ Victor Blasco សញ្ជាតិអេស្ប៉ាញ របស់ក្លិបព្រះខ័នរាជស្វាយរៀង
– កីឡាករ លឹម ពិសុទ្ធ ​របស់ក្លិបភ្នំពេញក្រោន
– កីឡាករ កែវ សុខសិលា របស់ក្លិបវិសាខា។

បច្ចុប្បន្នខ្សែប្រយុទ្ធសញ្ជាតិកាណាដា Marcus Haber របស់ក្រុមព្រះខ័នរាជស្វាយរៀង គឺជាកីឡាករដែលរកគ្រាប់បាល់បានច្រើនជាងគេ នៅលីគកំពូលកម្ពុជាគិតត្រឹមសប្តាហ៍ទី២២ សរុប២៤គ្រាប់ វ៉ាផុតកីឡាករសញ្ជាតិជប៉ុន Takumu Nishihara របស់ក្រុម Tiffy Army FC ដែលមាន២១គ្រាប់៕

Share.