ប្រទេសថៃ បាន​រៀបចំការប្រកួតជើងឯប្រដាល់សេរី Kick Boxing នៅ​ក្នុង​ប្រទេស​ខ្លួន ដើម្បី​ជាកម្តៅសាច់ដុំសម្រាប់មួយដ៏សំខាន់​មុន​រៀបចំ​ធ្វើ​ម្ចាស់​ផ្ទះ​ក្នុង​​ប្រកួត​ពានរង្វាន់​ជើង​ឯកអាស៊ី Asian Kickboxing Championship។

ការប្រកួត​កីឡា​ប្រដាល់​លើកទី១ នៅ​ប្រទេស​ថៃ​នេះ ប្រព្រឹត្តទៅនៅកីឡដ្ឋាន Thai-Japanese Stadium ក្នុងរាជធានី​បាងកក ប្រទេសថៃ ដែលចាប់ពីថ្ងៃទី២០ ដល់​៣០ ខែតុលា ឆ្នាំ​២០២២ ខណៈ​ការប្រកួតនេះជើងឯកប្រដាល់សេរីនេះរៀបចំឡើងក្នុងគោលបំណងលើកម្ពស់វិស័យកីឡា និងជ្រើសរើសកីឡាករសម្រាប់ក្រុមជម្រើសជាតិថៃ ផងដែរ។

បើ​តាម​សារព័ត៌មាន Bangkok Post បាន​បញ្ជាក់​ថា​ការប្រកួតនេះចែកចេញជាបីប្រភេទសម្រាប់គូប្រកួតអាយុ១៣-១៥ឆ្នាំ ១៦-១៨ឆ្នាំ និងអាយុ១៩-៤០ឆ្នាំ ហើយការប្រកួតនេះជើងឯកប្រដាល់សេរីនេះ ផ្តោតលើលក្ខន្តិកៈ និងច្បាប់របស់ របស់សមាគមន៏ប្រដាល់ពិភពលោក (WAKO)។

កីឡាករ Tira Buyanee Kittikorn មកពីសមាគមន៏ Kickboxing នៃប្រទេសថៃ បាននិយាយថា វាជាលើកទីមួយសម្រាប់សមាគមន៏ ដែលរៀបចំព្រឹត្តិការណ៍នេះ ដោយ​ប្រើច្បាប់ និងលក្ខន្តិកៈរបស់ សមាគមន៏កីឡាប្រដាល់ពិភពលោក WAKO ខណៈ​លោក Nassiri Nassiri ប្រធានសហព័ន្ធ Kickboxing អាស៊ី (WAKO) បាន​តាមដានការប្រកួតយ៉ាងដិតដល់ទៀតផង។

ជាមួយ​គ្នា​នោះ​ដែរ​សមាគមប្រដាល់ថៃ ក៏បានប្តេជ្ញាចិត្ត និងត្រៀមខ្លួនជាស្រេចដើម្បីធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះឲ្យអស់ពីសមត្ថភាព និងធ្វើឱ្យអ្វីៗគ្រប់យ៉ាងស្របតាមស្តង់ដារអន្តរជាតិ ហើយវាក៏ជាឱកាសដ៏ល្អសម្រាប់ខ្លួន​ក្នុងការស្វែងយល់ពីច្បាប់ថ្មី និងទទួលបានបទពិសោធន៍ក្នុងការរៀបចំព្រឹត្តិការណ៍បែបនេះ មុនពេលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍ Asian Kickboxing Championship នៅខែធ្នូ ខាង​មុខ។

កំពូលតារាប្រដាល់ដ៏ល្បីរបស់ថៃ Buakaw Banchamek ដែលគេស្គាល់ថាជាកំពូលអ្នកប្រដាល់ ជួយគ្រប់គ្រងក្រុមថៃ ឲ្យឈ្នះមេដាយមាសកីឡាប្រដាល់សេរីចំនួនពីរនៅស៊ីហ្គេមនៅប្រទេសវៀតណាម បាននិយាយថា៖« ការប្រកួតប្រដាល់ជើងឯកថៃឆ្នាំ ២០២២ នឹងគាំទ្រទាំងវិស័យកីឡាជាទូទៅ និងផ្តល់ឱកាសឲ្យភាគីពាក់ព័ន្ធស្វែងយល់អំពី ច្បាប់របស់ខ្លួន និងបញ្ហាសំខាន់ៗផ្សេងទៀត ដែលនឹងក្លាយជាគន្លឹះក្នុងការអភិវឌ្ឍន៍កីឡានាពេលអនាគត។ គោលដៅរបស់យើងគឺមិនត្រឹមតែទទួលបានអ្នកប្រដាល់កាន់តែច្រើនសម្រាប់ក្រុមជម្រើសជាតិប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការលើកកម្ពស់វិស័យកីឡា ក៏ដូចជាផ្តល់ឱកាសដល់ភាគីពាក់ព័ន្ធក្នុងការស្វែងយល់ពីអ្វីដែលថ្មីអំពីកីឡាប្រដាល់សេរីផងដែរ»។

ការប្រកួតដែលគាំទ្រជាចម្បងដោយអាជ្ញាធរកីឡានៃប្រទេសថៃ (SAT) គឺជាចលនាចុងក្រោយបំផុតដោយសមាគម Kickboxing នៃប្រទេសថៃ ដើម្បីផ្សព្វផ្សាយកីឡាដែលទទួលបានការពេញនិយមកើនឡើងចាប់តាំងពីទទួលបានជោគជ័យក្នុងព្រឹត្តិការណ៍ស៊ីហ្គេមនៅប្រទេសវៀតណាមកាលពីដើមឆ្នាំនេះ ដោយទទួលបានជាមួយនឹងមេដាយមាសចំនួន១២ នៅក្នុងការប្រកួតនេះ ប្រទេសថៃដណ្ដើមបានមេដាយមាសចំនួន២ ប្រាក់ចំនួន៤ និងមេដាយសំរឹទ្ធចំនួន៦ ខណៈដែលម្ចាស់ផ្ទះរៀតណាមដណ្តើមបានមេដាយមាសចំនួន៥ ប្រទេសហ្វីលីពីន ដណ្តើមបានចំនួន២ ប្រទេសឥណ្ឌូនេស៊ី ដណ្តើមបាន២ និងប្រទេសកម្ពុជា ដណ្តើមបាន១ ក្នុងចំណោម១២មេដាយមាស។

ឥឡូវនេះសម្រាប់ Kickboxing គឺជាវិញ្ញាសាដ៏សំខានមួយដែលតែងតែដាក់រួមបញ្ចូលក្នុងព្រឹត្តិការណ៍កីឡាអន្តរជាតិជាច្រើន រួមទាំងព្រឹត្តិ្កការណ៏ស៊ីហ្គេម ក៏ដូចជាការប្រកួតកីឡាអាស៊ីក្នុងផ្ទះ និងក្បាច់គុនលើកទី៦ ដែលនឹងត្រូវប្រារព្ធធ្វើនៅប្រទេសថៃនៅឆ្នាំក្រោយផងដែរ៕

Share.