ព្រះរាជអាជ្ញាឥណ្ឌាបានស្ដីបន្ទោសក្រុមហ៊ុនមួយដែលបានជួសជុលស្ពានយោល ដែលដួលរលំកាលពីចុងសប្ដាហ៍មុន ដោយសម្លាប់មនុស្សជាង ១៣០នាក់។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃ ព្រហស្បតិ៍ ទី ០៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

អ្នកម៉ៅការសាងសង់បានបន្ថែមទម្ងន់ស្ពានកាន់តែធ្ងន់ ដោយមិនបានយកអ្វីមកជំនួសខ្សែមេដែលច្រេះនោះទេ ទើបបណ្ដាលឲ្យមានឧប្បត្តិហេតុនេះកើតឡើង។

ប៉ូលីសជឿថា សំណង់នេះបានបាក់ដោយសារតែផ្ទុកលើសទម្ងន់ នៅពេលដែលមនុស្ស ៥០០រយនាក់ សម្រុកទៅទីនោះកាលពីថ្ងៃ អាទិត្យ សប្ដាហ៍មុននេះ ដោយបណ្ដាលឲ្យមនុស្ស ១៣៥នាក់បានធ្លាក់ចូលទៅក្នុងទន្លេ។

សូមជម្រាបថា ស្ពាននេះឆ្លងកាតទន្លេ Macchchhu មានចម្ងាយប្រហែល ២០០គីឡូម៉ែត្រ ភាគខាងលិចទីក្រុង Ahmedabad របស់រដ្ឋ Gujarat ប៉ុន្ដែគេមិនទាន់បានបញ្ជាក់ពីមូលហេតុដែលបណ្ដាលឲ្យស្ពានប្រវែង ២៣០ម៉ែត្រ និង ទទឹង ១.៥ម៉ែត្រ ដែលសាងសង់ក្នុងឆ្នាំ ១៨៨០ នេះ បាក់រលំនៅឡើយទេ។ ខណៈស្ពាននេះទើបតែបើកដំណើរការឲ្យប្រើប្រាស់ឡើងវិញតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីត្រូវបានជួសជុលអស់រយៈពេល ៧ខែ ដោយចំណាយប្រាក់អស់ ២៤០,០០០ដុល្លារអាមេរិក។

ទោះជាយ៉ាងណា នាយករដ្ឋមន្រ្តីឥណ្ឌា លោក Narendra Modi បានទៅដល់កន្លែងកើតហេតុកាលពីថ្ងៃ អង្គារ និងសន្យាថា នឹង មានការស៊ើបអង្កេតយ៉ាងលម្អិត ដើម្បីកំណត់គ្រប់ទិដ្ឋភាពទាំងអស់ដែលទាក់ទងនឹងសោកនាដកម្មនេះ។ ទន្ទឹមនោះទង់ជាតិត្រូវបានគេបង្ហូតចុះត្រឹមពាក់កណ្ដាលនៅក្នុងរដ្ឋ Gujarat នាថ្ងៃ ពុធ នេះ ខណៈព្រឹត្តិការណ៍ផ្លូវការ និង ការកម្សាន្ដទាំងអស់នឹងត្រូវបានលុបចោល៕

ប្រភព៖ CNA

ចុចអាន៖ បា.ក់ស្ពានយោលនៅឥណ្ឌា សម្លា.ប់មនុស្សជាង ១០០នាក់

Share.