សមត្ថកិច្ចចុះបង្ក្រាបករណីគ្រឿងញៀនឃាត់ខ្លួនមេក្លោងចំនួន ៣នាក់ និងដកហូតម៉ាទឹកកកជាង ១០០០ក្រាមនៅតំបន់ព្រំដែនក្នុងស្រុកសំពៅលូន ខេត្តបាត់ដំបង។

លោកវរសេនីយ៍ឯក សុខ និមល នាយការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋានខេត្តបាត់ដំបងបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀននេះធ្វើឡើងនៅវេលាម៉ោង រំលងអាធ្រាតម៉ោង៣:០០នាទីទៀបភ្លឺថ្ងៃទី ១០ ខែមិថុនា ឆ្នាំ២០២១ ត្រង់ចំណុចភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង។

ក្រោយការស្រាវជ្រាវកំណត់មុខសញ្ញាខាងលើនេះកម្លាំងជំនាញបានចុះឃាត់ខ្លួនជនសង្ស័យចំនួន ២នាក់ ហើយក្រោយការសាក កម្លាំងសមត្ថកិច្ចបានកំណត់តម្រុយបទល្មើសជាក់ស្តែងចុះឃាត់ខ្លួនជនសង្ស័យបានចំនួន ១នាក់បន្ថែមថែមទៀត។ ជនសង្ស័យពាក់ព័ន្ធខាងលើមានឈ្មោះជួន ណារីន អាយុ  ២២ឆ្នាំ ស៊ុយ ពិសិទ្ធ ភេទប្រុស អាយុ ២២ឆ្នាំ និងម្នាក់ទៀតឈ្មោះសែម សុខមាន ភេទប្រុស អាយុ ៣៥ឆ្នាំ។ ជនសង្ស័យទាំង៣រស់នៅភូមិអូរស្ងាត់ ឃុំសន្តិភាព ស្រុកសពៅលូន ខេត្តបាត់ដំបង។

ដោយឡែកវត្ថុតាងដែលនគរបាលបង្ក្រាបរួមមាន៖ ថ្នាំញៀនប្រភេទមេតាំហ្វេតាមីន ហៅម៉ាទឹកកកចំនួន ៨ថង់ មានទម្ងន់ ១១៣៨,៧៣ក្រាម ប្រភេទមេតំហ្វេតាមីន ហៅយាម៉ាចំនួន ២៨គ្រាប់ ទូរស័ព្ទដៃចំនួន ២គ្រឿង កាំភ្លើងខ្យល់ ១ដើម ទូរស័ព្ឌចំនួន ៣គ្រឿង រួមទាំងសម្ភារ   វេចខ្ជាប់មួយចំនួនទៀត៕

អត្ថបទ៖ដំបងក្រញូង

Share.