ក្លិបបាល់ទាត់វិសាខា ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល ៤-៣ បន្ទាប់ពីស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី ក្នុងកីឡដ្ឋាន Smart RSN នារាត្រីថ្ងៃទី០៦ ខែវិច្ឆិកា។

នេះគឺជាកំណត់ត្រាថ្មីមិនធ្លាប់មានពីមុនមក ពោលគឺចាប់តាំងពីពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៧ មកមានតែក្លិបបាល់ទាត់វិសាខាមួយប៉ុណ្ណោះដែលឈ្នះ៣ឆ្នាំជាប់ៗគ្នា នៅឆ្នាំ ២០២០,២០២១ និង២០២២។

មុនឈានដល់វគ្គផ្តាច់ព្រ័ត្រក្លិបបាល់ទាត់វិសាខា បានយកឈ្នះភ្នំពេញក្រោន សរុបទាំង២ជើង ៤-២ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ខណ:បឹងកេត បានយកឈ្នះអគ្គិសនីកម្ពុជា សរុបទាំង២ជើង ៥-០៕

Share.