ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ឆ្នាំ​២០២២ (Hun Sen Cup) មាន​ការ​ប្រកួត​សរុប​ចំនួន​​៤៤​លើក ខណៈ​ក្រុម​ដែល​ចូលរួម​ទាំង​វគ្គ​ជម្រុះ​ជើង​ឯក​ថ្នាក់​ជាតិ​និង​វគ្គ​១៦ក្រុមចុងក្រោយ មាន​ចំនួន​​២២​ក្រុម ប៉ុន្តែ​ជារួម​មាន​តែ​ក្រុម​វិសាខា ប៉ុណ្ណោះ ដែល​រក​គ្រាប់​បាល់​ទាត់​បញ្ជូល​ទី​គូ​ប្រកួត​បាន​ច្រើន​ជាង​គេ​រហូត​ដល់​ទៅ​​២៣​គ្រាប់៖

ខាង​ក្រោម​ជា​ទិន្នន័យ​សរុប​ពី​លទ្ធផល​ប្រកួត​របស់​ក្រុម​វិសាខា៖
*វគ្គ​១៦ក្រុម​ចុងក្រោយ
-ជើងទី១៖ សៀមរាប ០-៦ វិសាខា
-ជើង​ទី២៖ វិសាខា ៣-២ សៀមរាប
*វគ្គ​៨ក្រុម​ចុងក្រោយ
-ជើង​ទី១៖ Tiffy Army FC ១-៣ វិសាខា
-ជើង​ទី២៖ វិសាខា ៣-០ Tiffy Army FC
*វគ្គ​ពាក់កណ្តាល​ផ្ដាច់ព្រ័ត្រ
-ជើង​ទី១៖ ភ្នំពេញក្រោន ១-២ វិសាខា
-ជើង​ទី២៖ វិសាខា ២-១ ភ្នំពេញក្រោន
*វគ្គ​ផ្ដាច់ព្រ័ត្រ
-បឹងកេត ២-២ វិសាខា (ថែម​ម៉ោង​១៥នាទី​ចំនួន​២លើក បឹងកេត ៣-៤ វិសាខា)

អត្ថបទពាក់ព័ន្ធ៖៥រឿង​ជា​​កំណត់ត្រា​ថ្មី​ក្នុង​ពានរង្វាន់​សម្តេច​តេជោ ហ៊ុន សែន ក្រោយ​បង្កើត​បាន​១៦​ឆ្នាំ​មក​នេះ

សរុប​បញ្ជី​​ក្រុម​ដែល​​​ដែល​ទាត់​បញ្ជូលទី​គូ​ប្រកួត​ច្រើន​ជាង​គេ​ទាំង​៦​មាន៖
១) វិសាខា ២៣គ្រាប់
២) បឹងកេត ១៨គ្រាប់
៣) ព្រៃវែង ១៨គ្រាប់
៤) កោះកុង ១៥គ្រាប់
៥) ភ្នំពេញក្រោន ១២គ្រាប់
៦) ISI ដង្កោសែនជ័យ ១១គ្រាប់
ក្រៅពីនោះ​រក​បាន​ចាប់​ពី​១០គ្រាប់​ចុះក្រោម។

អត្ថបទពាក់ព័ន្ធ៖Hun Sen Cup៖ មាស ចាន់ណា ជាបុគ្គលតែម្នាក់គត់​ឡើង​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​ បាន​ច្រើន​ជាង​គេ

Share.