ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​កម្ពុជា បាន​ប្រកួត​ចាញ់​​​ក្រុម​ជម្រើស​ជាតិ​អ៊ីរ៉ង ១០-០ ក្នុង​ជើង​ទី២​យប់​ថ្ងៃ​សុក្រ ទី១១ ខែ​មិថុនា ឆ្នាំ​២០២១ នេះ​លើ​ទីលាន​កីឡដ្ឋាន Khalifa Sports City Stadium ប្រទេស​បារ៉ែន ប្រចាំ​ពូល C នៃ​ពានរង្វាន់​បាល់ទាត់​ជើង​ឯក​ពិភពលោក ​2022 FIFA World Cup និង​វគ្គ​ជម្រុះ​ពាន AFC Asian Cup 2023 ជើង​ឯក​ទ្វីប​អាស៊ី។

កម្ពុជា (ទឹកប៊ិច) អ៊ីរ៉ង់ (ស)

សរុប​លទ្ធផល​ជួប​គ្នា​រវាង​កម្ពុជា ជាមួយ​​ក្រុម​អ៊ីរ៉ង់ ដែល​ឈរ​តារាង​ចំណាត់​ថ្នាក់​លេខ​២​ប្រចាំ​ទ្វីប​អាស៊ី គឺ៖
ប្រកួត​ទី១ ថ្ងៃ​ទី៧ មិថុនា ១៩៧២ អ៊ីរ៉ង់ ២-០ កម្ពុជា
ប្រកួតទី២ ថ្ងៃទី ១៦ មិថុនា ១៩៧២ អ៊ីរ៉ង់ ២-១កម្ពុជា
ប្រកួតទី៣ ថ្ងៃទី ១០ តុលា ២០១៩ អ៊ីរ៉ង់ ១៤-០ កម្ពុជា
ប្រកួត​ទី៤ ថ្ងៃ​ទី ១១ ​មិថុនា​​​ កម្ពុជា ០- ១០ អ៊ីរ៉ង់

សរុប​៤​ប្រកួត​កម្ពុជា ទាត់​ចូល​ទី​អ៊ីរ៉ង១ គ្រាប់ តែ​អ៊ីរ៉ង់ ទាត់​ចូល​វិញ​​២៨​គ្រាប់៕

Telegram-Troryorng
Share.