នៅសល់១០ថ្ងៃទៀតប៉ុណ្ណោះ ការប្រកួតបាល់ទាត់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមនៅប្រទេសកាតា ខណៈក្រុមជម្រើសជាតិបារាំង ក្រោមការដឹកនាំរបស់លោក Didier Deschamps បានបញ្ចេញ​បញ្ជីឈ្មោះ២៥នាក់​ជាផ្លូវការ នៅយប់ថ្ងៃពុធ ទី៩ ខែវិច្ឆិកា ឆ្នាំ២០២២។

បញ្ជីឈ្មោះក្រុមជម្រើសជាតិបារាំងទាំង២៥នាក់៖

ចំពោះលទ្ធផលនៃការចាប់ឆ្នោតបែងចែកពូលទាំង៨៖
ពូល A៖ កាតា (ម្ចាស់ផ្ទះ), ហូឡង់, សេណេហ្គាល់, អេក្វាឌ័រ
ពូល B៖ អង់គ្លេស, សហរដ្ឋអាមេរិក, អ៊ីរ៉ង់, វេលស៍​
ពូល C៖ អាហ្សង់ទីន, ម៉ិកស៊ិក, ប៉ូឡូញ, អារ៉ាប៊ីសាអូឌីត
ពូល D៖ បារាំង, ដាណឺម៉ាក, ទុយនីស៊ី, ​អូស្ត្រាលី​
ពូល E៖ អេស្ប៉ាញ, អាល្លឺម៉ង់, ជប៉ុន, កូស្តារីកា​
ពូល F៖ បែលហ្សិក, ក្រូអាត, ម៉ារ៉ុក, កាណាដា
ពូល G៖ ប្រេស៊ីល, ស្វីស, ស៊ែប៊ី, កាមេរូន
ពូល H៖ ព័រទុយហ្គាល់, អ៊ុយរូហ្គាយ, កូរ៉េខាងត្បូង, ហ្គាណា។

តាមគម្រោងការប្រកួតពានរង្វាន់ពិភពលោក FIFA World Cup 2022 នឹងចាប់ផ្តើមឡើង នៅថ្ងៃទី២០ វិច្ឆិកា ដល់ថ្ងៃទី១៨ ខែធ្នូ ចុងឆ្នាំនេះ ហើយប្រទេសកាតាក៏បានក្លាយជាម្ចាស់ផ្ទះ World Cup ដំបូងគេបង្អស់នៅមជ្ឈិមបូព៌ា។

ក្រុមជម្រើសជាតិបារាំង ស្ថិតនៅពូល D ខណ:ការប្រកួតបើកឆាកនៅថ្ងៃទី២៣ ខែវិច្ឆិកា ជប៉ុន ប៉ះ អាល្លឺម៉ង់ នៅកីឡដ្ឋាន Al Janoub Stadium វេលាម៉ោង ២:០០យប់រំលងអធ្រាត្រ ម៉ោងនៅកម្ពុជា៕

Share.