ក្លិបបាល់ទះវិសាខា បានក្លាយជាពានរង្វាន់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ឆ្នាំ២០២២ ក្រោយយកឈ្នះលើក្រុមបាល់ទះក្រសួងមហាផ្ទៃ ក្នុងវគ្គផ្ដាច់ព្រ័ត្រ ដោយលទ្ធផល ៣សិតទល់០ លើទីលានបាល់ទះកីឡដ្ឋានព្រីសន៍ ម្តុំហ្រ្គេនភ្នំពេញ។ ដោយលទ្ធផល សិតទី១ ចំនួន២៥ទល់១៨ សិតទី២ ចំនួន២៥ ទល់១៧ និងសិតទី៣ ចំនួន២៥ ទល់១៧។
សម្រាប់ក្រុមជ័យលាភីវិញនឹងទទួលមាន៖
–វិសាខា ឈ្នះជើងឯក ទទួលបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា១ម៉ឺនដុល្លារ
–ក្រសួងមហាផ្ទៃ ឈ្នះជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា៥ពាន់ដុល្លារ
– បញ្ជាការដ្ឋានអង្គរក្ស ឈ្នះលេខ៣ ទទួលបានមេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា៣ពាន់ដុល្លារ
–កងពលធំអន្តរាគមន៍លេខ៣ ឈរលេខ៤ ទទួលបានថវិកា ២ពាន់ដុល្លារ។
ខណ:ក្លិបបាល់ទាត់វិសាខា ក្លាយជាម្ចាស់ជើងឯកពានរង្វាន់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្នាក់ជាតិ លើកទី១៦ ឆ្នាំ២០២២ ក្រោយយកឈ្នះបឹងកេត នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងម៉ោងបន្ថែម១៥នាទី២ដង ដោយលទ្ធផល ៤-៣ បន្ទាប់ពីស្មើគ្នា ២-២ នៅម៉ោងធម្មតា៩០នាទី ក្នុងកីឡដ្ឋាន Smart RSN។
សម្រាប់ក្រុមជ័យលាភីវិញនឹងទទួលមាន៖
–វិសាខា ឈ្នះជើងឯក ទទួលបានពានរង្វាន់ធំ១ មេដាយមាសម្នាក់១ អមដោយថវិកា ១១០,០០០,០០០លានរៀល
–បឹងកេត ឈ្នះជើងឯករង ទទួលបានមេដាយប្រាក់ម្នាក់១ អមដោយថវិកា ៧០,០០០,០០០លានរៀល
–ភ្នំពេញក្រោន ឈ្នះលេខ៣ ទទួលបានមេដាយសំរឹទ្ធិ ម្នាក់១ អមដោយថវិកា ៤០,០០០,០០០លានរៀល៕