បាត់ដំបង៖ រយ:ពេល ២ថ្ងៃ ភ្ញៀវទេសចរចូលលេងកម្សាន្ត ក្នុងខេត្តបាត់ដំបង ជិត៦ម៉ឺននាក់ នាអំឡុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែអកអំបុកឆ្នាំ២០២២។

តាមការលើកឡើងរបស់លោក អ៊ុច អ៊ុភីនីស្សារ៉ា ប្រធានមន្ទីរទេសចរណ៍ខេត្តបាត់ដំបង បានបញ្ជាក់ឲ្យដឹងថា អំឡុងប្រារព្វព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះខែ អកអំបុករយ:ពេល ២ថ្ងៃ ចាប់ពីថ្ងៃទី ០៧ ដល់ថ្ងៃទី ០៨ ខែវិច្ឆកា ឆ្នាំ ២០២២ ខេត្តបាត់ដំបង បានទទួលភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកលេងតាមតំបន់កម្សាន្តនានាមានចំនួន ៥៩,៥៣៨នាក់ ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៥៩,៣៧៨នាក់ និងភ្ញៀវទេសចរអន្តរជាតិមានក្នុងប្រទេសស្រាប់ ( ផ្ទៃក្នុង )មានចំនួន១៦០នាក់ផងដែរ។

ដំណើរការកម្សាន្តចូលមកលំហែអារម្មណ៍របស់ភ្ញៀវខាងលើ បើធៀបទៅនឹងថ្ងៃបុណ្យរយ:ពេលដូចគ្នាភ្ញៀវទេសចរមានចំនួនកើនឡើង ខណ:ទូរលេខភ្ញៀវនៅឆ្នាំ២០២១ កន្លងទៅមានត្រឹមតែចំនួន ៣៨,៦២៨ នាក់ប៉ុណ្ណោះ ដែលក្នុងនោះភ្ញៀវទេសចរជាតិមានចំនួន ៣៨,៥៦៥នាក់ និងភ្ញៀវទេសចរអន្តរជាតិមានក្នុងប្រទេសស្រាប់មានចំនួន ៦៣នាក់។

មន្ត្រីជំនាញខាងលើបន្តថា ភ្ញៀវទេសចរដែលចូលមកលេងក្នុងភូមិសាស្ត្រខេត្តបាត់ដំបង នេះភាគីភ្ញៀវសម្រុកទៅកាន់តំបន់ទេសចរណ៍ដូចជា: រមណីយដ្ឋានប្រាសាទបាណន់, រមណីយដ្ឋានភ្នំសំពៅ, ទស្សនាហ្វូងសត្វប្រចៀវល្អាងភ្នំំភ្នំពៅ, រមណីយដ្ឋានប្រាសាទឯកភ្នំ, អាងទឹកកំពីងពួយ, រមណីយដ្ឋានស្ទឹងថ្មដា សួនផ្ទះផ្កា និងសហគមន៍អេកូទេសចរណ៍ទឹកធ្លាក់អូរជាំល្អាងភ្នំប្រាំពីរជាដើម៕

អត្ថបទ៖ ដំបងក្រញូង

Share.