យោងតាមក្រសួងការបរទេសរុស្ស៊ីបានឲ្យដឹងថា រដ្ឋមន្រ្តីការបរទេសរបស់ខ្លួន លោក Sergey Lavrov បានបើកកិច្ចប្រជុំចំនួន៤ កាលពីថ្ងៃ សៅរ៍ សប្ដាហ៍នេះ នៅខាងក្រៅកិច្ចប្រជុំកំពូលសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)លើកទី៤០ និង ៤១ និងជាកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧ ធ្វើឡើងនៅរាជធានីភ្នំពេញ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន AA នាថ្ងៃ អាទិត្យ ទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២។

លោក Lavrov និង រដ្ឋមន្រ្តីការបរទេសកម្ពុជា ឯកឧត្ដម ប្រាក់ សុខុន

លោក Lavrov បានជួបជាមួយរដ្ឋមន្រ្តីការបរទេសនៃប្រទេសឥណ្ឌូនេស៊ី ឡាវ ថៃ និង វៀតណាម នៅក្នុងជំនួបរវាងលោក និង រដ្ឋមន្រ្តីមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi បានបង្ហាញថា មានការយកចិត្តទុកដាក់ចំពោះទិដ្ឋភាពជាក់ស្ដែងនៃទំនាក់ទំនងទ្វេភាគី បញ្ហាអន្តរកម្មនៅក្នុងក្រុម G20 និង ដំណើរការសមាហរណកម្មនៅក្នុងតំបន់ប៉ាស៊ីហ្វិក។

លោក Lavrov និង រដ្ឋមន្រ្តីមន្រ្តីការបរទេសឥណ្ឌូនេស៊ី លោកស្រី Retno Marsudi

ដោយឡែកជំនួបរវាងលោក Lavrov និង រដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith បានពិភាក្សាអំពីកិច្ចការអន្តរជាតិ និង បានបញ្ជាក់ពី «ភាពជិត ឬ​ ចៃដន្យ» នៃវិធីសាស្រ្តស្ដីពីបញ្ហាសំខាន់ៗនៃរបៀបវារៈតំបន់ និង ពិភពលោក។

លោក Lavrov និង រដ្ឋមន្រ្តីការបរទេសឡាវ លោក Saleumxay Kommasith

ចំណែកជំនួបរវាងលោក Lavrov និង អ្នកការទូតកំពូលវៀតណាម លោក Bui Thanh Son បាននិយាយអំពីបញ្ហាទ្វេភាគីជាច្រើន រួមទាំងជំហានលើការអភិវឌ្ឍន៍ទំនាក់ទំនងភាពជាដៃគូរុស្ស៊ី-វៀតណាមផងដែរ។

លោក Lavrov និង អ្នកការទូតកំពូលវៀតណាម លោក Bui Thanh Son

ក្រោយពេលបញ្ចប់ការសន្ទនាជាមួយរដ្ឋមន្រ្តីការបរទេស និង អ្នកការទូតទាំង ៣ប្រទេសរួច លោក Lavrov បានបន្ដជួបពិភាក្សាជាមួយរដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai ដោយពិភាក្សាជាមួយវិស័យអាទិភាពនៃកិច្ចសហប្រតិបត្តិការ ដូចជា បញ្ហាប្រធានបទក្នុងរបៀបវារៈអន្តរជាតិ និង តំបន់ ជាចម្បងក្នុងបរិបទនៃកិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នាពេលខាងមុខនៅទីក្រុង បាងកក។

លោក Lavrov និង រដ្ឋមន្រ្តីការបរទេសថៃ លោក Don Pramudwinai

សូមជម្រាបថា រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោក Sergey Lavrov បានអញ្ចើញចូលរួមជាមួយកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០និង៤១ នៅកម្ពុជា កាលពីថ្ងៃទី ១២ ខែ វិច្ឆិកា និង បានអញ្ចើញត្រឡប់ទៅវិញនារសៀលថ្ងៃទី ១៣ ខែ វិច្ឆិកា ឆ្នាំ ២០២២៕

ប្រភព៖ AA

Share.