កំពង់ធំ៖ លោក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែនបានអោយដឹងថា ករណីមនុស្ស៣នាក់បាននាំគ្នាជិះទូក ទៅស្ទូចត្រីកម្សាន្តនៅក្រោមស្ពានស្ទឹងសែន មិនទាន់បានត្រីផងស្រាប់តែលិចទូកដោយមិនទាន់ដឹងពីមូលហេតុនៅឡើយ ។

ជាក់ស្តែងលោកអធិការក្រុងស្ទឹងសែនបានបន្តថា ករណីខាងលើនេះមកដល់ម៉ោងនេះវេលាមល្ងាច ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋ និងសមត្ថកិច្ចបានជួយសង្គ្រោះបានបុរស ២នាក់ រួចផុតពីសេចក្តីស្លាប់ តែនៅម្នាក់ទៀតនោះ កំពុងរុករកមិនទាន់ឃើញនៅឡើយ ។

ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោងប្រមាណជាង១រសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ មានករណីលង់ទឹក ដោយមានបុរស ៣នាក់ បានជិះទូកស្ទូចត្រី នៅក្រោមស្ពានស្ទឹងសែន ស្ថិតក្នុងភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅក្រុងស្ទឹងសែន ខេកំពង់ធំ។

ប្រភពនៅកន្លែងកើតហេតុបានអោយដឹងថា ឃើញបុរស៣នាក់បាននាំគ្នាជិះទូកស្ទូចត្រីកម្សាន្តសុខៗស្រាប់តែលិចទូក បុរសម្នាក់បានបានបាត់ខ្លួន ហើយ ២នាក់ទៀតត្រូវបាន អ្នកនេសាទ និងប្រជាពលរដ្ឋជួយសង្គ្រោះទាន់ពេលវេលា ។

លោកអធិការក្រុងស្ទឹងសែនបានបន្ថែមថា អ្នកបាត់ខ្លួនលង់ទឹកឈ្មោះ ខេង ហ្វីលីពីន ភេទប្រុស អាយុ២៤ឆ្នាំ មុខរបរជាងបិទស្កុតម៉ូតូ មានទីលំនៅភូមិស្ទឹងសែន សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (សមត្ថកិច្ចកំពុងរាវរក) ទី២-ឈ្មោះ ថោង ខេមរេត ភេទប្រុស អាយុ៥៧ឆ្នាំ មុខរបរនគរបាលខេត្ត មានទីលំនៅភូមិទី១ សង្កាត់កំពង់ធំ ក្រុងស្ទឹងសែន (ជួយសង្គ្រោះបាន) និងទី៣-ឈ្មោះ ជាតិ ភេទប្រុស អាយុ ៤១ឆ្នាំ មុខរបរ ក្រុមហ៊ុនត្រាក់ទ័រចនឌៀ.នៅត្រង់អ្នកតាក្រហមក) មានទីលំនៅភូមិស្លាកែត សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ (ជួយសង្រ្គោះបាន) ៕

អត្ថបទ៖ កំពង់ធំ

Share.