កីឡាករ James Milner សញ្ជាតិអង់គ្លេស ដែលបច្ចុប្បន្នកំពុងប្រកបអាជីពនៅក្លិបហង្សក្រហម Liverpool ក្នុងក្របខ័ណ្ឌ English Premier League នៅស្រុកកំណើតខ្លួន បានបង្តើតប្រវត្តិសាស្រ្តដ៏កម្រមួយ ពោលគឺបង្ហាញខ្លួនច្រើនជាងគេគិតចាប់ពីឆ្នាំ២០០២ ពោលគឺ ២០ឆ្នាំគត់ បើធៀបនឹងកីឡាករផ្សេងៗក្នុងរដូវកាលនេះ។

កីឡាករវ័យ៣៦ឆ្នាំរូបនេះបានបង្កើតភាពអស្ចារ្យមួយរបស់ខ្លួនដោយបានបង្ហាញខ្លួនលើកទី៦០០ ដែលជាចំនួនមួយស្ថិតក្នុងចំណោមកីឡាករបង្ហាញខ្លួនច្រើនជាងគេបង្អោះក្នុងក្របខ័ណ្ខ English Premier League ដោយរូបគេគឺជាម្ចាស់អាវលេខ ៧ក្នុងក្រុមហង្សក្រហម Liverpool ដែលក្លិបនេះបច្ចុប្បន្នកំពុងឈរក្នុងតារាងចំណាត់ថ្នាក់លេខ ៦ ដោយមាន ២២ ពិន្ទុស្របពេលដែលក្រុម Arsenal កំពុងឈរនៅកំពូលតារាង។

ខាងក្រោមនេះគឺជាប្រវត្តិអតីតកីឡាកររបស់ក្រុមជម្រើសជាតិអង់គ្លេស ក្រោយបានបង្ហាញខ្លួនបាន ២០ឆ្នាំគត់ក្នុងក្របខ័ណ្ឌ English Premier League ៖
១. ឆ្នាំ២០០២ ដល់ឆ្នាំ២០០៤ Milner បានចូលរួមជាមួយក្លិប Leeds United ដំបូងរបស់គេជាលើកដំបូងក្នុងខែវិច្ឆិកា ដោយបានបង្ហាញខ្លួនចំនួន ៤៨ប្រកួត និងរកបាន ៥គ្រាប់ក្នុងនាមជាខ្សែបម្រើ ក្នុងនោះអំឡុងឆ្នាំ២០០៣ James Milnerត្រូវបានក្លិប Swindon Town F.C ខ្ចីជើង ហើយបានបង្ហាញខ្លួនចំនួន ៦ប្រកួត និងរកបាន ២គ្រាប់ទៀតផង។

២. ឆ្នាំ២០០៤ ដល់ឆ្នាំ២០០៨ James Milner បានចូលរួមជាមួយក្លីប Newcastle United ដោយបានបង្ហាញខ្លួនចំនួន ៩៤ប្រកួត និងរកបាន ៦គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ ប៉ុន្តែក្នុងចន្លោះរូបគេត្រូវបានខ្ចីជើងឲ្យទៅក្រុម Aston Villa ក្នុងឆ្នាំ ២០០៥ ដល់ឆ្នាំ២០០៦ ដោយរកបាន ១គ្រាប់ ក្នុងចំណោមការបង្ហាញខ្លួន ចំនួន២៧លើក ។

៣. ឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ ក្លិប Aston Villa ក៏បាននាំយក James Milner ពេញសិទ្ធមួយរដូលកាល ដោយបានបង្ហាញខ្លួនចំនួន ៧៣ ប្រកួត និងរកគ្រាប់បាល់បានចំនួន ១១ ក្នុងនាមជាខ្សែបម្រើ។

៤. ឆ្នាំ២០១០ ដល់ឆ្នាំ២០១៥ រូបគេបានផ្ទេក្លិប Manchester City ដោយបានបង្ហាញខ្លួនរហូតដល់ ១៤៧ ប្រកួត និងរកបាន ១៣គ្រាប់ក្នុងនាមជាខ្សែប្រយុទ្ធ។

៥. ចុងក្រោយ បុរសដែលមានកម្ពស់ ១.៧៥.ម៉ែត្ររូបនេះបានផ្លាស់មកកាន់ក្លិប ហង្សក្រហម Liverpool ដោយបានបង្ហាញខ្លួន ចំនួន ២១១ប្រកួត និងរកបាន១៩ គ្រាប់ទៀតផង។

ចំណែកក្រុមជម្រើសជាតិវិញ James Milner បានជាប់ជាកីឡាករ ជម្រើសជាតិ អង់គ្លេស ចាប់តាំងពីឆ្នាំ២០០៩ ដល់ ២០១៦ ពោលគឺរូបគេរកបានតែ ១គ្រាប់តែប៉ុណ្ណោះ ក្នុងចំណោមការបង្ហាញខ្លួនបានចំនួន ៦១ ប្រកួត គិតត្រឹមរយះពេល ៧ឆ្នាំឲ្យក្រុមជម្រើសជាតិ។

សរុបកីឡាករដែលបង្ហាញខ្លួនច្រើនជាងគេនៅ English Premier League ក្នុងប្រវត្តិសាស្រ្តគឺកីឡាករ Gareth Barry ចំនួន៦៥៣ លើក កីឡាករ Ryan Giggs ចំនួន៦៣២លើក Frank Lampard ចំនួន៦០៩លើក និង James Milner ៦០០លើក៕

Share.