កាល​ពី​ថ្ងៃ​ទី​១២​ ​ខែ​ មិថុនា​ ម្សិលមិញ​នេះ​ សិល្បករ​ជើង​ចាស់​ចំនួន​៣​រូប​ដែល​មាន​សុខភាព​ខ្សោយ​ដោយ​សារ​មាន​ជំងឺ​ប្រចាំ​កាយ​ និង​មាន​ជីវភាព​​ខ្វះខាត​​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​ពី​មូលនិធិ​សិល្បករ​ចាស់​ជរា​នៃ​សមាគម​មិត្ត​សិល្បៈ​ស្ម័គ្រ​ចិត្ត​ជួយ​សង្គម​។

សូមចុចអាន តារា​កំប្លែង​វ័យ​ចំណាស់​៤​រូប​មាន​ជំងឺ​ប្រចាំ​កាយ​និង​ជីវភាព​ខ្វះខាត​បាន​ទទួល​អំណោយ​ឧបត្ថម្ភ​​!

សិល្បករ​ទាំង​៣​រូប​ដែល​ទទួល​បាន​អំណាយ​ឧបត្ថម្ភ​ជា​អង្ករ​និង​ទឹក​ប្រាក់​រួម​មាន​៖​

១.​តារា​ចម្រៀង​ជើង​ចាស់​លោកតា​ ​នូ ស៊ិប ​ដែល​បច្ចុប្បន្ន​កំពុង​មាន​ជំងឺ​សរសៃ​រមួល​ ​និង​ជីវភាព​ខ្វះខាត​។​

២.​តារា​សម្តែង​ជើង​ចាស់​អ្នក​ ​អ៊ឹម ផល្លា ​ដែល​មាន​ជំងឺ​ស្រុត​ឆ្អឹង​ខ្នង​ ​និង​ជីវភាព​ខ្វះខាត​។

​៣.​​តារា​កំប្លែង​ជើង​ចាស់​លោក​យាយ​ ​អឿន ​ដែល​មាន​ប្រចាំ​កាយ​គឺ​​ជំងឺ​បេះដូង​ ​និង​សន្លាក់​។

សូមចុចអាន ​អបអរ! ​​នាយ​ក្រិន​កំពុង​លំបាក​​​​បន្ទុក​ចិញ្ចឹម​កូន​៣​នាក់​​ ទទួល​អំណោយ​ឧបត្ថម្ភ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត

ទឹក​ប្រាក់​ឧបត្ថម្ភ​និង​អំណោយ​ទាំង​អស់​នេះ​គឺ​បាន​មក​ពី​ការ​ជួយ​ជ្រោមជ្រែង​ពី​សំណាក់​​សម្តេច​តេជោ ​ហ៊ុន ​សែន ​និង​ ​សម្តេច​កិត្តិ​ព្រឹទ្ធបណ្ឌិត ​ប៊ុន រ៉ានី​​ ហ៊ុន​ សែន ​ដែល​បាន​ឧបត្ថម្ភ​ថវិកា​ ​៥ ម៉ឺន​ដុល្លារ​ ​ក្នុង​១​ឆ្នាំ​ ​ក្នុង​រយ:ពេល​ ​៥​ឆ្នាំ ​ដល់​សមាគម​ក្នុង​ការ​ប្រើប្រាស់​លើ​កិច្ច​ការងារ​​ទ្រទ្រង់​ដល់​សិល្បករ​ចាស់​ជរា​។​ ក្នុង​នោះ​ដែរ​​អ្នកឧកញ៉ា លាង ឃុន​ ​អគ្គនាយក​ក្រុមហ៊ុន​ ជីប ម៉ុង ​ក៏​​បាន​ឧបត្ថម្ភ​ទឹក​ប្រាក់​​ ​៥ម៉ឺនដុល្លារ ក្នុង១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ​ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់​ជរា​ ខណៈ​អ្នក​ឧកញ៉ា​ ​ហុង ពីវ ​អគ្គនាយក​​ បុរីពិភពថ្មី​បាន​ឧបត្ថម្ភ​ថវិកា​​ ​៥ ម៉ឺនដុល្លារ ក្នុង ១ឆ្នាំ ក្នុងរយ:ពេល ៥ឆ្នាំ ដើម្បី​ទ្រទ្រង់​ដល់​សិល្បករ​ចាស់​ជរា​​ដូច​គ្នា​៕

សូមចុចអាន សូដា ​នីតា​៖ Covid-១៩ ជា​ជំងឺ​សាហាវ​ តែ​បើ​យើង​គិត​តែ​ការ​ពារ​​​​ហើយ​មិន​ចេញ​ជួយ​ទេ​ គាត់​អាច​នឹង​ស្លាប់​ព្រោះ​ដាច់​ពោះ​!

Telegram-Troryorng
Share.