បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យដឹកនាំមន្ត្រីជំនាញចុះពិនិត្យការប្រមូលផលស្រូវប្រជាកសិករ និងរកដំណោះស្រាយនៅពេលឈ្មួញកណ្តាលទម្លាក់ថ្លៃស្រូវកណ្តាល កាលពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ នៅខេត្តបន្ទាយមានជ័យ។


លោក ប៉ុក ឡៃជី ប្រធានមន្ទីរពាណិជ្ជកម្មខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ ក្រោយមានបាតុភាពដែលឈ្មួញកណ្តាលទិញស្រូវបញ្ចុះតំលៃរាល់ថ្ងៃធ្វើឲ្យប្រជាកសិករបាក់ទឹកចិត្តការបង្កបង្កើនផលត្រូវបានពោលពាក្យថាឈ្មួញទិញស្រូវតំលៃហាងឆេងតាមតែមាត់តំលៃចុះរាល់ថ្ងៃ ហើយឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរមូលដ្ឋានចុះពិនិត្យជាក់ស្តែងនៅស្រុកស្វាយចេក ស្រុកថ្មពួក ស្រុកអូរជ្រៅ ស្រុកម៉ាឡៃដែលកំពុងប្រមូលផលស្រូវកណ្តាល។


លោកបានបញ្ជាក់ថា៖ នៅពេលដែលប្រជាកសិករសម្រុកប្រមូលផលស្រូវកណ្តាលទទួលព័ត៌មានថាឈ្មួញទិញស្រូវដល់ទីតាំងប្រមូលផលមានស្រូវផ្កាម្លិៈក្នុង១តោនតំលៃពី៨៦ម៉ឺនរៀលទៅ៩០ម៉ឺនរៀលដែលឈ្មួញកណ្តាលទិញដាក់តាមរោងម៉ាស៊ីនដើម្បីផ្គត់ផ្គង់នាំចេញទៅក្រៅប្រទេសដែលមានរោងម៉ាស៊ីន និងឃ្លាំងទិញស្តុបជាង១០កន្លែងក្នុងខេត្តបន្ទាយមានជ័យ។


លោក ប៉ុក ឡៃជី បានបញ្ជាក់ថា៖ ក្រោយពេលឯកឧត្តម អ៊ុ រាត្រី អភិបាលខេត្តបន្ទាយមានជ័យចុះពិនិត្យប្រជាកសិករប្រមូលផលស្រូវតាមបណ្តាស្រុកជាប់ជាយដែនអោយមន្ទីរជំនាញតម្រូវឈ្មួញកណ្តាលទិញស្រូវប្រជាកសិករដែលប្រភេទស្រូវផ្កាម្លិៈក្នុង១តោនតំលៃមិនទាបជាង១លានរៀលនេះជាការលើកទឹកចិត្តប្រជាកសិករនិងតំលៃទីផ្សារស្រូវ៕

អត្ថបទ៖ ប៉ោយប៉ែត

Share.