Rating​ ឬ ​អត្រា​អ្នកទស្សនា​គិត​ជា​ភាគរយ​ ​រឿង​«​ស្នេហា២»​ ដែល​សម្ដែង​ដោយ​តារា​ជួរ​មុខ​ប្រទេស​ថៃ​ Kimberly ​និង​ James Ma ហាក់​មិន​ទទួល​​ជោគជ័យ​ ​ល្បី​ពេញ​និយម​ដូច​ជា​ការ​រំពឹង​ទុក​នោះ​ឡើយ​។​

សូមចុចអាន រឿង​ថ្មី​ ​Kimberly​ ​ហ៊ាន​លេង​ឈុត​ស្នេហា​…​​មិន​ខ្លាច​សង្សារ​អន់ចិត្ត​!

Kim ​និង​ James​ ធ្លាប់​បាន​សាង​ប្រវត្តិសាស្ត្រ​ភាពយន្ត​ភាគ​ល្បីល្បាញ​លំដាប់​ប្រទេស​រួច​ម្ដង​មក​ហើយ​តាម​រយៈ​ស្នាដៃ​រឿងភាគ​ ​«ត្រឹម​បុរស​ម្នាក់​មិនមែន​មនុស្ស​ពិសេស» ជា​រឿង​ភាគ​ដែល​ធ្វើ​ឱ្យ​ចរាចរ​ក្នុង​ទីក្រុង​បាងកក​រលោង​មិន​ស្ទះ​។ ប៉ុន្តែ​ការ​ត្រលប់​មក​ជួប​គ្នា​សារ​ជា​ថ្មី​ទទួល​បាន​លទ្ធផល​ខុស​ពី​ការ​រំពឹង​ទុក​ឆ្ងាយ​ខ្លាំង​ព្រោះ​អត្រា​ទស្សនា​គិត​ជា​ភាគ​រយ​ហាក់​មិន​កើន​ឡើង​សោះ​ថែម​ ភាគ​ចុង​ក្រោយ​ដែល​បញ្ចាំងកាន់​តែ​វីវរ​ធំ​ព្រោះ​ភាពយន្ត​ភាគ​ថ្មី​ «ឈ្លក់​ក្លិន​ចន្ទ​» របស់​ស្ថានីយ​គូ​ប្រកួត​ Ch7 នាំ​មុខ​បែប​ហៅ​លែង​ឮ​ថែម​ទៀត​ផង​។ ក្រៅ​ពី​ត្រូវ​គូ​ប្រកួត​នាំ​មុខ​ឆ្ងាយ​ហើយ​ថែម​ទាំង​ត្រូវ​ Ch8 ភាពយន្ត​ខ្មោច​ចង់​អាឃាត​ «ផ្ទះ​ម្លប់​ហ៊ី​» តាម​មក​ជិតជិត​ ប៉ុន្តែ​ Ep ចុង​ក្រោយ​ថែម​ទាំង​នាំ​មុខ​បាន​ទៀត​។

សូមចុចអាន Wow !​ PNN កម្ពុជា ​ស្ថិត​ក្នុង​ចំណោម​ប្រទេស​​ទិញ​សិទ្ធិ​បញ្ញា ​បញ្ចាំង​រឿង​ថៃ​ល្បី​ ៣​រឿង​នេះ

«ស្នេហា២»​ ភាគ​ចុង​ក្រោយ​មាន​អត្រា​អ្នកទស្សនា​គិត​ជាភាគ​រយ​១.៩​ ចំណែករឿង​ «ផ្ទះ​ម្លប់​ហ៊ី​» មាន​អត្រា​អ្នក​ទស្សនា​២.០ ខណៈ​«​ឈ្លក់​ក្លិន​ចន្ទ​» មានអត្រា​អ្នក​ទស្សនា​គិត​ជា​ភាគ​រយ​ខ្ពស់​រហូត​ដល់ ​៤.៤%

Telegram-Troryorng
Share.