ភ្នំពេញ ៖ សត្វស្វាមួយគ្រួសារ មេបានិងកូនតូច ត្រាច់ចរ តាមរបង តាមដើមឈើ រហូតដល់ស្ពានអាកាសថ្មើរជើង ស្តុបសន្ធរម៉ុក បង្ករំខាន ញាំញី ខាក្មេងសិស្សសលា បង្កការភ័យខ្លាច ត្រូវបានអាជ្ញាធរខណ្ឌរដ្ឋបាលព្រៃ ឈេីភ្នំពេញ ចុះទៅចាត់វិធាការ ប្រម៉ាញ់បាញ់ថ្នាំសណ្តំ ដាក់អន្ទាក់ តាំងពីព្រឹកដល់រសៀល ថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ តែមិនបានសម្រេច ។

តាមអាជ្ញាធរបានឲ្យដឹងថា សត្វស្វាទាំង៣ក្បាល មានមេ បា និងកូនតូច កាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ បង្កបញ្ហាខាំក្មេងសិស្សសាលា រំខានដល់សិស្សានុសិស្ស ដើរឆ្លងកាត់ស្ពានអាកាស ហើយរាយការណ៍ទៅខណ្ឌរដ្ឋបាលព្រៃឈេីភ្នំពេញ ចុះទៅតាមចាប់ តែ សត្វស្វា ទាំងនោះបានរត់ ឡើងទៅលើដើមឈើ ចូលសាលារៀនសន្ធរម៉ុក លុះមកដល់ព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ត្រីជំនាញ ប្រដាប់ដោយអន្ទាក់ ថ្នាំសណ្តំ តាមចាប់សត្វស្វា រហូតដល់រសៀលថ្ងៃដដែលនេះ នៅតែមិនបានសម្រេច ។

តែទោះជាយ៉ាងណាក្តី ដើម្បីសុវត្តិភាព ពលរដ្ឋសិស្សានុសិស្ស អ្នកធ្វើដំណើរឆ្លងកាត់ចំណុចស្ពានអាកាសថ្មើជើង ជៀសវាងគ្រោះថ្នាក់ដោយសារសត្វស្វាទាំងនោះ កម្លាំងជំនាញបន្តតាមចាប់ ដើម្បីយកទៅរក្សាទុកនៅសួនភ្នំតាម៉ៅ ៕

អ្ថបទ៖តាតុងសែនជ័យ

Share.