វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បានយកឈ្នះជើងខ្លាំងសហរដ្ឋអាមេរិក ​Kaori Hernandez កាលពីរសៀលថ្ងៃសៅរ៍ ទី​១៩ ខែ​វិច្ឆិកា​នេះ នៅ​សហរដ្ឋ​អាមេរិក​ក្នុង​ព្រឹត្តិការណ៍ IBJJF Absolute Grand Prix 2022 ដែលរៀបចំដោយសហព័ន្ធកីឡាជូជិតស៊ូពិភពលោក។

ចំណាត់ថ្នាក់នេះ នឹងបូកបញ្ចូលពិន្ទុបន្ថែម ដែលអាចជួយឲ្យកីឡាការិនី ខាន់ ចេសា​ រំកិលពីចំណាត់ថ្នាក់លេខ៣លើពិភពលោក ទៅកាន់ចំណាត់ថ្នាក់លេខ១​ ឬលេខ​២ ពិភពលោក​ផងដែរ។

នេះគឺស្នាដៃបន្ថែមទៀតរបស់កីឡាការិនី ខាន់ ចេសា ពោលគឺ១៧ថ្ងៃគត់បន្ទាប់ពី​យក​ឈ្នះ​កីឡាការិនីអេស្ប៉ាញ Matthew Martin Naiomi Anaiansi នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ លើវិញ្ញាសាជឺជីតស៊ូ (Newaza) ទម្ងន់ក្រោម៥២គីឡូក្រាម ក្នុងព្រឹត្តិការណ៍ប្រកួតពានរង្វាន់កីឡាជឺជីតស៊ូជើងឯកពិភពលោក JU-JITSU WORLD CHAMPIONSHIP 2022 នៅទីក្រុងអាប៊ុយដាប៊ី ប្រទេសអេមីរ៉ាតអារ៉ាប់រួម៕

Share.