ខេត្តកោះកុង ប្រកាសបើកយុទ្ធនាការចាក់វ៉ាក់សាំង ចាប់ពីថ្ងៃទី២០ ខែមិថុនា ២០២១។ នេះបើយោងតាមសេចក្ដីជូនដំណឹងរបស់ រដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្តកោះកុង ចុះថ្ងៃទី១៨ ខែមិថុនា ២០២១។
សេចក្ដីជូនដំណឹង បានឲ្យប្រជាពលរដ្ឋមានអាយុចាប់ពី ១៨ឆ្នាំឡើងទៅ ត្រូវទៅចាក់វ៉ាក់សាំង នៅទីតាំងសំខាន់ៗ មានដូចជា នៅក្រុងខេមរភូមិន្ទ មានកន្លែងចាក់វ៉ាក់សាំង២កន្លែង និងស្រុកស្រែអំបិល មានទីតាំងចាក់វ៉ាក់សាំងចំនួន ៣កន្លែង។
អ្នកមកចាក់វ៉ាក់សាំងត្រូវភ្ជាប់ឯកសារមានដូចជា អត្តសញ្ញាណបណ្ណ, លិខិតឆ្លងដែន ឬសំបុត្រកំណើត ឬសៀវភៅស្នាក់នៅជាដើម។
ចង់ដឹងព័ត៌មានលម្អិតអានសេចក្ដីជូនដំណឹឹងខាងក្រោមនេះ ៖