ការប្រកួតពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាមពូលរវាងក្រុមជម្រើសជាតិម៉ាឡេស៊ី ប៉ះក្រុមសិង្ហបុរី កាលពីថ្ងៃទី៣ ខែមករា ឆ្នាំ២០២៣ ក្នុងកីឡដ្ឋាន Bukit Jalil ទីក្រុងគួឡាឡាំពួរ ប្រទេសម៉ាឡេស៊ី គឺជាការប្រកួតដែលមានអ្នកទស្សនាផ្ទាល់ច្រើនជាងគេគឺរហូតដល់ ៦,៥១៤៧នាក់។
ខណ:ការប្រកួតទី២ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 វគ្គជម្រុះតាមពូល មានអ្នកទស្សនាច្រើនបន្ទាប់គឺក្រុមឥណ្ឌូណេស៊ី ប៉ះក្រុមថៃ កាលពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ ក្នុងកីឡដ្ឋាន Gelora Bung karmo ទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។
ដោយឡែកសម្រាប់ការប្រកួតដែលថ្ងៃបើកឆាកពានរង្វាន់ AFF Mitsubishi Electric Cup 2022 ដែលកម្ពុជាជួប ហ្វីលីពីន កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ក្នុងកីឡដ្ឋានជាតិ មរតកតេជោ មានអ្នកចូលទស្សនា ៤ ៨៦០នាក់។ កម្ពុជា ជួបប្រ៊ុណេ នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២២ នុងកីឡដ្ឋានជាតិ មរតកតេជោ មានអ្នកចូលទស្សនា ៦,១៦៩នាក់។
គួរបញ្ជាក់ថា ក្រុមជម្រើសជាតិកម្ពុជា អស់ឱកាសឈានទៅវគ្គបន្តក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022 ក្រោយធ្លាក់ត្រឹមវគ្គជម្រុះពូល A បន្ទាប់ពីចាញ់ថៃ ក្នុងលទ្ធផល ៣-១ នៅពហុកីឡដ្ឋាន Thammasat ខេត្ត Pathum Thani កាលពីរាត្រីថ្ងៃទី០២ ខែធ្នូ។
កាលវិភាគវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ក្នុងពានរង្វាន់ AFF Mitsubishi Electric Cup 2022៖
ជើងទី១៖
- ថ្ងៃទី៦ ខែមករា ឥណ្ឌូនេស៊ី ប៉ះ វៀតណាម នៅកីឡដ្ឋាន Gelora Bung Karno Stadium
- ថ្ងៃទី៧ ខែមករា ម៉ាឡេស៊ី ប៉ះ ថៃ នៅកីឡដ្ឋាន Bukit Jalil National Stadium
ជើងទី២៖ - ថ្ងៃទី៩ ខែមករា វៀតណាម ប៉ះ ឥណ្ឌូនេស៊ី នៅកីឡដ្ឋាន Mỹ Đình National Stadium
- ថ្ងៃទី១០ ខែមករា ថៃ ប៉ះ ម៉ាឡេស៊ី នៅកីឡដ្ឋាន Thammasat Stadium៕