កីឡា​អេឡិកត្រូនិក Esports នឹង​លេចមុខ​ជា​លើក​ទី២ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡាស៊ីហ្គេម​ ពោល​គឺ​នៅ​ឆ្នាំ​២០២១ ខាងមុខ​ក្រោយ​ពេល​វៀតណាម ជា​ម្ចាស់​ផ្ទះ​ប្រកាស​ថ្មីនេះ ថា​នឹង​ដាក់​កីឡាករ​ប្រភេទ​ថ្មី​នេះ​ជា​ផ្លូវការ ខណៈ​ Esports បាន​បង្ហាញ​មុខ​លើក​ដំបូង​ក្នុង​ស៊ីហ្គេម​កាល​ពី​ឆ្នាំ​២០១៩ នៅ​ប្រទេស​ហ្វីលីពីន។


វិញ្ញាសា​ដែល​នឹង​ដាក់​​ឱ្យ​ប្រកួត​នៅ​ស៊ីហ្គេម​ឆ្នាំ​២០២១ នេះ​មាន​ចំនួន​១០​ផ្សេង​គ្នា​ដោយ៖


១) ប្រកួត​លើ​ទូរសព្ទដៃ (Mobile Games)
-Wild Rift (បុរស): Team-based
-Wild Rift (នារី): Team-based


២) ប្រកួត​ចម្រុះ (Mixed)
*សម្រាប់​ទូរស័ព្ទ (Mobile Games)
-Arena of Valor: Team-based
-PUBG Mobile: Individual
-PUBG Mobile: Team-based
-Free Fire: Team-based


*សម្រាប់​កុំព្យូទ័រ (PC Games)
-League of Legends: Team-based
-FIFA Online 4: Team-based
-CrossFire: Team-based
-Mobile Legends: Bang Bang: Team-based


កាលស៊ីហ្គេមនៅ​ហ្វីលីពីន Esports ត្រូវ​បាន​ដាក់​៦​វិញ្ញាសា​ឱ្យ​ប្រកួត​ប្រជែង​ដែល​មាន​ប្រទេស​ចំនួន​៦​ចូលរួម​ដោយ​ក្នុង​នោះ​មាន​ម្ចាស់​ផ្ទះ​ហ្វីលីពីន, ថៃ, ម៉ាឡេស៊ី, ឥណ្ឌូណេស៊ី, សិង្ហបុរី និង​វៀតណាម។ វិញ្ញាសា​កាល​នោះ​មាន Dota 2, Starcraft II, Hearthstone, Tekken 7, Arena of Valor, Mobile Legends: Bang Bang។ ហ្វីលីពីន ឈ្នះ​មេដាយ​មាស​៣គ្រឿង ថៃ ឈ្នះ​២គ្រឿង និង​ម៉ាឡេស៊ី ឈ្នះ១គ្រឿង៕

Share.