![](https://cdn.troryorng.com/wp-content/uploads/2023/01/28041902/6768-1024x576.jpg)
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា (EFC) បានចេញសេចក្ដីជូនដំណឹងសម្រាប់ក្រុមកីឡាករ PUBG Mobileដើម្បីធ្វើការប្រកួត PUBG Mobile National Championship 2023 ដែលនឹងមានជាឱកាសតំណាងកម្ពុជាចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
សហព័ន្ធកីឡាអេឡិចត្រូនិកកម្ពុជា បានបញ្ជាក់ថា សម្រាប់៥ក្រុមដែលបានចំណាត់នាក់ល្អជាងគេនឹងចូលរួមប្រកួត PMPL SEA WILDCARD និង ២ក្រុមដែលធ្វើបានល្អជាងគេក្នុងការប្រកួត PMPL SEA WILDCARD នឹងតំណាងកម្ពុជាចូលរួមប្រកួតស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
![](https://cdn.troryorng.com/wp-content/uploads/2023/01/28041901/vcncvn-1024x576.jpg)
ខណ: ក្រុមកីឡាករអេឡិចត្រូនិក ១ឫក៏២ ក្រុមដែលធ្វើបានល្អជាងគេក្នុងការប្រកួត PMPL SEA WILDCARD នឹងតំណាងកម្ពុជាចូលរួមប្រកួតជម្រុះថ្នាក់តំបន់ ដើម្បីស្វែងរកកៅអីទៅប្រកួតនៅ World Esports Championship លើកទី១៥ ឆ្នាំ2023 ដែលរៀបចំដោយ IESF នៅទីក្រុង Iasi ប្រទេស Romania។
តោះកុំឲ្យឱកាសល្អនេះកន្លងផុតទៅចុះឈ្មោះឥឡូវនេះ៖ https://forms.gle/ptpRPjSa8rXdcCUy5 រហូតដល់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៣ រាល់ចម្ងល់ផ្សេងៗអាចសួរនៅក្នុង Discord នេះ៖ https://discord.gg/58tErUUKed
![](https://cdn.troryorng.com/wp-content/uploads/2023/01/28041903/56565-1024x1024.jpg)
![](https://cdn.troryorng.com/wp-content/uploads/2023/01/28043752/Troryorng-Telegram-1-1024x126-1-1-1.jpg)