ក្រុម​បាល់ទះបុរសជម្រើសជាតិជប៉ុន ជាប់​ចំណាត់​ថ្នាក់​លេខ២ ពិភពលោក ក្រោយបានត្រឹម​ជើងឯក​រង នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រកួត​កីឡាបាល់ទះ​ផ្នែក​បុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League កាល​ពីពេល​ថ្មីៗនេះ។ សម្រាប់​ចំណាត់​ថ្នាក់​នេះដែរ ដោយ​យោង​តាម​គេហទំព័រ FIVB.COM ដែល​បាន​ធ្វើ​បច្ចប្បន្ន​ភាព​នៅ​ថ្ងៃទី៤ ខែកក្កដា ២០២៤នេះ។

សម្រាប់​ក្រុម​ដែល​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ១ បាន​ទៅ​លើ​ក្រុម​បាល់ទះ​បុរសជម្រើស​ជាតិ​ប៉ូឡូញ។ ចំណាត់​ថ្នាក់​ក្រុម​បាល់តទះបុរស​ទាំង ១០ នៅទូទាំងពិភពលោកមានដូច​ខាង​ក្រោម៖

១. ក្រុម​បាល់ទះបុរសជម្រើសជាតិប៉ូឡូញ
២. ក្រុម​បាល់ទះបុរសជម្រើសជាតិជប៉ុន
៣. ក្រុម​បាល់ទះបុរសជម្រើសជាតិអ៊ីតាលី
៤. ក្រុម​បាល់ទះបុរសជម្រើសជាតិបារាំង
៥. ក្រុម​បាល់ទះបុរសជម្រើសជាតិ ស្លូវេនី
៦. ក្រុម​បាល់ទះបុរសជម្រើសជាតិ អាមេរិក
៧. ក្រុម​បាល់ទះបុរសជម្រើសជាតិប្រេស៊ីល
៨. ក្រុម​បាល់ទះបុរសជម្រើសជាតិអាហ្សង់ទីន
៩. ក្រុម​បាល់ទះបុរសជម្រើសជាតិកាណាដា
១០. ក្រុម​បាល់ទះបុរសជម្រើសជាតិស៊ែប៊ី

គួរបញ្ជាក់ថា ក្រុមបាល់ទះជម្រើសជាតិបារាំង បានក្លាយជាម្ចាស់ជើងឯក​បាល់ទះ​ផ្នែក​បុរសកម្រិតពិភពលោក 2024 FIVB Volleyball Men’s Nations League ក្រោយឈ្នះជប៉ុន នៅវគ្គផ្តាច់ព្រ័ត្រ ក្នុងលទ្ធផល ៣-១ (23–25, 25–18, 23–25, 23–25) ថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤។ ស្របពេលក្រុម​បាល់ទះ​ជម្រើស​ជាតិ​ប៉ូឡូញ ដណ្តើមបានចំណាត់ថ្នាក់លេខ៣ ក្រោយយកឈ្នះស្លូវេនី ក្នុងលទ្ធផល ៣សិត​ទល់​នឹង​០ (24–26, 16–25, 17–25)៕

Share.