ក្លិបបាល់ទាត់ Hanoi FC សមាជិកលីគកំពូលវៀតណាម ក្រោមការដឹកនាំរបស់លោក Božidar Bandović ជនជាតិម៉ុងតេណេហ្គ្រោ បានយកឈ្នះ Hai Phong FC ក្នុងលទ្ធផល ២-០ លើកពាន VIETNAM SUPER CUP 2022 នៅកីឡដ្ឋាន Hàng Đẫy កាលពីរាត្រីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៣។

២គ្រាប់ជ័យជម្នះរបស់ Hanoi FC ស៊ុតដោយកីឡាករ Lucão do Break នៅនាទី២៦’ និងកីឡាករ Trần Văn Kiên នៅនាទី៧៦’ លើកពាន VIETNAM SUPER CUP ជាលើកទី៥ ប្រចាំប្រវត្តិសាស្រ្តក្លិប។

ពាន៣ក្នុង១រដូវកាលរបស់ក្លិបបាល់ទាត់ Hanoi FC៖
1. លីគកំពូលវៀតណាម ២០២២
2. National Cup ២០២២
3. Vietnam Super Cup ២០២២។

គួរដឹងថាពានរង្វាន់ VIETNAM SUPER CUP ត្រូវបានបង្កើតឡើងដំបូងនៅឆ្នាំ ១៩៩៨ បច្ចុប្បន្នមានអាយុកាល ២៥ឆ្នាំ ខណ:ក្លិប Hanoi FC ឈ្នះពានរង្វាន់នេះច្រើនជាងគេសរុប៥លើកចាប់ពីឆ្នាំ ២០១០, ២០១៨, ២០១៩, ២០២០ និង ២០២២៕

ទស្សនាវីដេអូហាយឡាយ Hanoi FC ២-០ Hai Phong FC ខាងក្រោមនេះ៖

Share.