ខណៈលោក យិត មាសឧស្សាហ៍ ហៅ អេដវីន តារាសម្ដែងល្បីមួយរូបកំពុងជាប់បណ្ដឹងអាជ្ញា ហើយជាប់ឃុំឃាំងនៅពន្ធនាគារព្រៃស អ្នកនាង សុទ្ធ បញ្ចកា ជាដៃគូនិងជាអតីតដើមបណ្ដឹងបានចេញមុខមកអះអាងជំនួសលោក អេដវីន ថាលោកគ្មានចេតនារត់គេចដូចការលើកឡើងរបស់សារព័ត៌មានមួយចំនួននោះទេ ចំណែកទង្វើទាំងអស់របស់លោក ព្រោះតែស្រលាញ់អ្នកនាងខ្លាំងពេក។
យោងតាមការរៀបរាប់របស់អ្នកនាង សុទ្ធ បញ្ចកា លោក អេដវីន មិនមានចេតនារត់គេនោះទេ លោកថែមទាំងបានទៅលុតជង្គង់សំពះនិងយំសុំទោសម្ដាយឪពុករបស់អ្នកនាង ព្រមទាំងបានផ្ញើសារទៅកាន់មិត្តភក្ដិជិតស្និទ្ធអ្នកនាងដើម្បីសុំទោសនិងសារភាពថាលោក បានដឹងកំហុសហើយ ចំណែកទង្វើទាំងអស់របស់លោកនោះ គឺបណ្ដាលមកពីក្ដីស្រលាញ់អ្នកនាង សុទ្ធ បញ្ចកា ខ្លាំងពេក។
ក្នុងនោះអ្នកនាង សុទ្ធ បញ្ចកា ក៏បានបញ្ជាក់ដែរថាម្ដាយរបស់អ្នកនាង គឺជាអ្នកជូនលោក អេដវីន ទៅសារភាពមុនថ្ងៃដីកាកោះហៅនៅថ្ងៃទី២០ ចំណែកពេលនេះលោក អេដវីន កំពុងជាប់ឃុំឃាំងបណ្ដោះអាសន្នដោយបន្ដឹងអាជ្ញារងចាំថ្ងៃកាត់ក្ដី។
សូមរំលឹកឡើងវិញដែរថា បន្ទាប់ពីរឿងរ៉ាវជម្លោះ រហូតឈានដល់បង្កអំពើហិង្សា និង បំផ្លិចបំផ្លាញទ្រព្យសម្បត្តិ ត្រូវបានផ្ទុះល្បីល្បាញពេញហ្វេសប៊ុក ហើយលោក អេដវីន ត្រូវបានកងកម្លាំងអាវុធហត្ថរាជធានីភ្នំពេញ អ្នកនាង សុទ្ធ បញ្ចកា បានព្យាយាមដកពាក្យបណ្ដឹង និង មិនទាមទារសំណងអ្វីទាំងអស់ ប៉ុន្តែលោក អេដវីន នៅជាប់បណ្ដឹងអាជ្ញា ហើយត្រូវឃុំឃាំងខ្លួនជាបណ្ដោះអាសន្ននៅពន្ធនាគារព្រៃសដដែល។
សូមចុចអាន សុទ្ធ បញ្ចកា ដកពាក្យបណ្ដឹង ហេតុអ្វី អេដវីន នៅតែជាប់ឃុំជាបណ្ដោះអាសន្ននៅព្រៃស?