ពានរង្វាន់បាល់ទះជើងឯកនៃប្រទេសវៀតណាម Duc Giang Chemical Cup 2023 ផ្នែកបុរសបានចាប់ពូលរួចរាល់ហើយ ដោយក្រុមបាល់ទះ Lavie Long An របស់ វឿន វាសនា ស្ថិតនៅពូល B ជាមួយ Ninh Binh LienVietPostBank , Binh Duong Building Materials , Bien Phong និង The Cong ខណ: ពូល A មានក្រុម Sanest Khanh Hoa , Hanoi , Ha Tinh , City. Ho Chi Minh City និង Da Nang។
ខាងក្រោមនេះគឺជាកម្មវិធីប្រកួតរបស់ក្រុមបាល់ទះ Lavie Long An គ្រោងនឹងប្រកួតបើកឆាក នៅថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៣ ខាងមុននេះ៖
បើយោងតាមការបញ្ជាក់របស់លោកបណ្ឌិត អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធបាល់ទះកម្ពុជាបានលើកឡើងថា៖«កីឡាករ វឿន វាសនា ដែលបានផ្ទេរទៅចូលរួមជាមួយក្លិបបាល់ទះ Lavie Long An របស់វៀតណាម ជាលើកទី២ ដោយឆ្នាំមុនតម្លៃខ្លួន១ម៉ឺនដុល្លារ ខណ:លើកនេះតម្លៃខ្លួនគុណនឹង២ ធ្វើឲ្យ វាសនា ក្លាយជាកីឡាករបាល់ទះខ្មែរដែលមានតម្លៃខ្លួនថ្លៃជាងគេ»។
ចំពោះទីផ្សារដោះដូរកីឡាកររបស់ វឿន វាសនា ទៅកាន់ក្លិបវៀតណាម គឺបានឆ្លងកាត់ សហព័ន្ធកីឡាបាល់ទះកម្ពុជា, សហព័ន្ធកីឡាបាល់ទះអាស៊ី ក៏ដូចជាសហព័ន្ធកីឡាបាល់ទះពិភពលោកផងដែរ។
កាលពីឆ្នាំមុន វឿន វាសនា បានចូលរួមជាមួយក្រុម Lavie Long An ហើយបង្ហាញខ្លួនគ្រប់ការប្រកួត បន្ទាប់ពីរូបគេជួយក្រុមជម្រើសជាតិកម្ពុជា ដណ្តើមបានមេដាយសំរឹទ្ធិ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣១ ឆ្នាំ២០២២ ក្នុងរដ្ឋធានីហាណូយ ប្រទេសវៀតណាម៕