សារព័ត៌មានត្រយង នឹងផ្សាយចេញដំណឹងល្អៗជាង១០ព័ត៌មានក្នុងកម្មវិធី«ត្រយង Top News» នៅព្រឹកថ្ងៃពុធ ទី៣០ ខែមិថុនា ឆ្នាំ២០២១ ដែលចាប់ផ្សាយពីម៉ោង៨ដល់៩ព្រឹក ដែលមានផ្សាយនៅលើហ្វេសប៊ុក យូធូ និងលើគេហទំព័ររបស់សារព័ត៌មានត្រយង www.troryorng.com។
ខាងក្រោមជាមាតិការសំខាន់ៗនៅក្នុងកម្មវិធី«ត្រយង Top News»៖
-បច្ចុប្បន្នភាពនៃជំងឺកូវីដនៅកម្ពុជា!
-គ្រូពេទ្យរកឃើញអាជីវករផ្សារបឹងកេងកងជិត២៧០នាក់ហើយ មានវិជ្ជមានកូវីដ-១៩ !
-អ្នកជំងឺកូវីដ១៩ចំនួន២នាក់នៅមន្ទីរពេទ្យបង្អែកស្រុកពញាក្រែកបានទទួលមរណភាព ក្នុងនោះម្នាក់បានចង-ក ធ្វើអត្តឃាត
-មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលព្រមានអំពី តួលេខអ្នកបាត់បង់ជីវិតដោយសារកូវីដ១៩ នៅកម្ពុជា កើនឡើងកាន់តែខ្ពស់!
-គ.ប.កណែឲ្យអាជ្ញាធររៀបចំមណ្ឌលចត្តាឡីស័កនៅតាមព្រំដែនកម្ពុជាថៃបន្ថែមដើម្បី ទប់ស្កាត់មេរោគកូវីដ១៩បំប្លែងថ្មី
-ប្រជាពលរដ្ឋ និងពលករធ្វើចត្តាឡីស័កនៅស្រុកមោងឫស្សីកំពុងប្រឈមនឹងការខ្វះខាតទឹកប្រើប្រាស់ខណ:ប្រភពទឹករីងស្ងួតអស់!
-លួចម៉ូតូបានហើយ ជិះចេញទៅបុកជាប់ធ្នឹមរបង ប្រជាពលរដ្ឋចាប់បាន១នាក់ ក្នុងចំណោម ៣នាក់
-សម្រាកមួយភ្លែតក្រោយបាយ ចុះមកវិញបាត់ម៉ូតូ ដើររកពេញភូមិទម្រាំឃើញ ក្រោយពីចោរយកទៅលាក់!
-បុរសម្នាក់តដុំព្រីភ្លើងខ្វះការប្រុងប្រយ័ត្នឆ្លងចរន្តឆក់ស្លាប់ នៅស្រុកសង្កែ ខេត្តបាត់ដំបង
-រកឃើញមូលហេតុនៃអគ្គិភ័យឆេះផ្ទះនៅសង្កាត់បឹងរាំងដែលបណ្ដាលឲ្យស្លាប់៤នាក់នោះហើយ គឺដោយសារឆ្លងចរន្ដអគ្គិសនី !
-សមត្ថកិច្ចឃាត់ខ្លួនមនុស្ស ៥នាក់ និងដកហូតកាំភ្លើងច្នៃ ២ដើម ក្នុងប្រតិបត្តការបង្ក្រាបបទល្មើសគ្រឿងញៀន
-អ្នកចិញ្ចឹមតោថា សុខចិត្តទទួលយកការពិន័យ ប៉ុន្តែសុំតោត្រឡប់មកវិញ
-កម្ពុជា ប្រើប្រាស់ សេណារីយោ ២ ដើម្បី ផ្សព្វផ្សាយ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣