សហព័ន្ធខ្មែរកីឡាហែលទឹក បានបង្ហាញពីប្រភេទកីឡាលោតទឹក, ប្រភេទកីឡាបាល់ទឹក, ប្រភេទកីឡាហែលទឹកពាក់ជើងទា និង ប្រភេទកីឡាហែលទឹក ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។
ប្រភេទកីឡាលោតទឹក មានវិញ្ញាសាសរុបចំនួន ០៤ ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី០៨ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រភេទកីឡាបាល់ទឹក មានវិញ្ញាសាសរុបចំនួន ០២ ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២៣ នៅអាងហែលទឹក នៃពហុកីឡដ្ឋានជាតិអូឡាំពិក រាជធានីភ្នំពេញ ។
ប្រភេទកីឡាហែលទឹកពាក់ជើងទា មានវិញ្ញាសាសរុបចំនួន ២៤ ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
ប្រភេទកីឡាហែលទឹក មានវិញ្ញាសាសរុបចំនួន ៣៩ ដែលនឹងត្រូវដាក់ឲ្យប្រកួតក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ចាប់ផ្តើមការប្រកួតពីថ្ងៃទី៦ ដល់ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៣ នៅមណ្ឌលកីឡាហែលទឹក នៃពហុកីឡដ្ឋានជាតិមរតកតេជោ។
នៅសល់ ៤៣ថ្ងៃទៀត នៃដំណើរឆ្ពោះទៅការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ដែលព្រះរាជាណាចក្រកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ។
- កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣
- កីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ពីថ្ងៃទី៣-៩ ខែមិថុនា ឆ្នាំ២០២៣
- កីឡាហែលទឹក ប្រកួតថ្ងៃទី ០៦-១១ ខែឧសភា ឆ្នាំ២០២៣
- កីឡាបាល់ទឹក ប្រកួតថ្ងៃទី ១២-១៦ ខែឧសភា ឆ្នាំ២០២៣
- កីឡាហែលទឹកពាក់ជេីងទា ប្រកួតថ្ងៃទី១២-១៤ ខែឧសភា ឆ្នាំ២០២៣៕