នារីជនជាតិបារាំង Léa Kyle គឺជាបេក្ខនារីមួយរូបដែលបានចូលរួមប្រកួតក្នុងកម្មវិធី American Got Talent ឆ្នាំ២០២១ របស់ទូរទស្សន៍ NBC ដោយបានបង្ហាញនូវសមត្ថភាពពិសេស ផ្លាស់សំលៀកបំពាក់ច្រើនឈុត លឿនរហ័សប្រៀបដូចចេះវេទមន្ត។
បេក្ខនារីវ័យ ២៥ ឆ្នាំមានដើមកំណើតមកពីទីក្រុង Bordeaux បានក្លាយជាបេក្ខនារីទទួលបានប៊ូតុងមាស ក្នុងកម្មវិធី American Got Talent ពីគណៈកម្មការ Heidi តាមរយៈការបង្ហាញសមត្ថភាពផ្លាស់ប្ដូរសំលៀកបំពាក់បានលឿនរហ័សប្រៀបដូចប្រើវេទមន្ត រហូតធ្វើឱ្យគណៈកម្មការ ក៏ដូចជាអ្នកទស្សនានឹកស្មានមិនដល់។
Léa Kyle ចាប់ផ្ដើមសម្ដែងសមត្ថភាពពិសេសនេះ មិនមែនដោយសារតែសេចក្ដីស្រលាញ់នោះទេ ប៉ុន្តែដើម្បីក្រពះ។ ម្ចាស់ប៊ូតុងមាសរូបនេះ បានរកឃើញសមត្ថភាពពិសេសរបស់ខ្លួនកាលពី ៨ឆ្នាំ ត្រូវអរគុណដល់ដៃគូរបស់អ្នកនាងលោក Florian Sainvet ដែលធ្លាប់បានបង្ហាញសមត្ថភាពក្នុងកម្មវិធី American Got Talent រដូវកាលទី១៥ ប៉ុន្តែអស់លទ្ធភាពទៅបន្តដោយ គណៈកម្មការបានជម្រុះលោកត្រឹមវគ្គ Judge Cuts Round។
បេក្ខនារីប៊ូតុងមាស Léa Kyle បច្ចុប្បន្នមានអាយុ ២៥ឆ្នាំ ជាជនជាតិ បារាំង មានដើមកំណើតនៅទីក្រុង Bordeaux ៕