ព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យតំបន់អាស៊ាន ASEAN University Games ទី២០ នៅខេត្ត Ubon Ratchathani របស់ប្រទេសថៃ ក្នុងឆ្នាំ២០២២ ខាងមុខ នឹងមានការផ្លាស់ប្ដូរកាលបរិច្ឆេទប្រកួត ដោយសារជាន់គ្នានឹងព្រឹត្តិការណ៍កីឡាសាកលវិទ្យាល័យពិភពលោក 2021 FISU World University Games នៅកូរ៉េខាងត្បូង
ការប្រកួតកីឡា 2021 FISU World University Games នឹងធ្វើឡើងនៅពីថ្ងៃទី២៦ ខែមិថុនា ដល់ថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២២ ខណៈដំបូងឡើយប្រកួត The 20th ASEAN University Games 2022 នឹងធ្វើឡើងចាប់ពីថ្ងៃទី២២ ដល់៣០ ខែ មិថុនា ឆ្នាំ២០២២។ ប៉ុន្តែពេលនេះក្រុមប្រឹក្សាកីឡាសាកលវិទ្យាល័យអាស៊ាន បានប្រជុំគ្នាផ្លាស់ប្តូរកាលបរិច្ឆេទវិញ ដោយនឹងរៀបចំចន្លោះថ្ងៃទី២២ ដល់៣០ ខែមិថុនា ឆ្នាំ២០២២ វិញ។
ព្រឹត្តិការណ៍កីឡា ASEAN University Games រៀបចំឡើងដំបូងពីឆ្នាំ១៩៨១ នៅខេត្ត Chiang Mai របស់ថៃ ដោយកាលណោះមាន៤ប្រភេទកីឡាប៉ុណ្ណោះ។ នៅឆ្នាំ២០២០ ការប្រកួតត្រូវបានរំសាយដោយសារតែការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ខណៈកាលពីឆ្នាំ ២០១៨ ការប្រកួតធ្វើឡើងនៅទីក្រុង Naypyidaw ប្រទេសមីយ៉ាន់ម៉ា ដោយមាន១៧ប្រភេទកីឡា លើ២០៣ វិញ្ញាសា។ គ្រានោះដែរកម្ពុជា ឈ្នះមានដាយ២៧គ្រឿង ក្នុងនោះមេដាយមាស៥គ្រឿង មេដាយប្រាក់១០គ្រឿងនិងមេដាយសំរឹទ្ធ ១២គ្រឿង៕