ក្លិបបាល់ទាត់ Angkor City FC បានប្រកាសនាំចូលកីឡាករ Cristevao Fernandes ជនជាតិទីម័រខាងកើត (កូតាអាស៊ាន) ត្រៀមសម្រាប់លីគលំដាប់ទី២ Cambodian League 2 រដូវកាល ២០២៣-២៤។
Cristevao Fernandes កើតនៅថ្ងៃទី១៦ ខែមករា ឆ្នាំ២០០៤ បច្ចុប្បន្នទើបតែមានអាយុ ១៩ឆ្នាំប៉ុណ្ណោះ លេងតំណែងជាខ្សែប្រើ អតីតកីឡាកររបស់ក្លិប Sport Laulara e Benfica ស្របពេលក្នុងក្រុមជម្រើសជាតិរូបគេធ្លាប់ជាប់ឈុត U19, U23 និង ឈុតធំ។
កីឡាករទីម័រខាងកើត ទី៥ផ្លាស់មកប្រកបអាជីពបាល់ទាត់នៅកម្ពុជា៖
- Mouzinho Barreto de Lima របស់វិសាខា
- Jhon Frith របស់ ISI ដង្កោសែនជ័យ
- Zenivio Gostavo Mota របស់គិរីវង់សុខសែន
- Georgino Da Silva របស់ឡាយហ្វអេហ្វស៊ី
- Cristevao Fernandes របស់ Angkor City FC។