ក្លិបមហាសេដ្ឋីម៉ាឡេស៊ី Johor Darul Ta’zim FC (JDT) ក្រោមការដឹកនាំរបស់លោក Esteban Solari បានក្លាយជាម្ចាស់ជើងឯកលីគកំពូលម៉ាឡេស៊ី Malaysia Super League រដូវកាល ២០២៣ កាលពីរាត្រីថ្ងៃទី២៧ ខែកញ្ញា។
ក្លិបបាល់ទាត់ Johor Darul Ta’zim FC ឆ្លងកាត់២២ប្រកួត ឈ្នះ២១ ស្មើ១ មិនដែលចាញ់ មាន៦៤ពិន្ទុ ដាច់ក្រុមលេខ២ Selangor ដែលមានត្រឹមតែ ៤៩ពិន្ទុ និងលេខ៣ Kedah Darul Aman មាន៤៤ពិន្ទុ។
គួរដឹងថាក្លិបបាល់ទាត់ Jorhor Darul Ta’zim របស់ព្រះអង្គម្ចាស់ Tunku Ismail Sultan Ibrahim បានគ្រងតំណែងជើងឯកពានរង្វាន់លីគកំពូលរបស់ប្រទេសម៉ាឡេស៊ី Malaysia Super League ចំនួន៩ឆ្នាំជាប់ៗគ្នាហើយ គឺគិតចាប់តាំងពីឆ្នាំ២០១៤ មកម៉្លេះ។
ក្លិបដែលមានកីឡដ្ឋានជាប់ឈ្មោះជាកីឡដ្ឋានស្អាតជាងគេបំផុតនៅលើលោកក្នុងឆ្នាំ២០២០ មួយនេះបានឡើងមកលេងពានរង្វាន់លីគកំពូលម៉ាឡេស៊ី នៅរដូវកាល២០០៥-២០០៦ ហើយឈ្នះជើងឯកជាប់ៗគ្នាគឺនៅឆ្នាំ២០១៤,២០១៥,២០១៦,២០១៧,២០១៨,២០១៩,២០២០,២០២១, ២០២២ និង២០២៣ នេះ៕