ប៉ម Eiffel Tower គឺជាសំណង់ធ្វើអំពីដែកផ្គុំបញ្ចូលគ្នា ក្លាយជាប៉មដ៏ខ្ពស់ និង ធំសម្បើម ដែលនេះជា ប៉មប្រវិត្តិសាស្ត្រពិភពលោកដែលតំណាងឲ្យប្រទេសបារាំង។

Eiffel​ Tower បានបង្កើតឡើងដោយលោក ហ្គូសអេវ អេហ្វែល ម័ររីសកូចឆិន (Gustave Eiffel Maurice Koechlin) និង អេមីលនូហ្គឺ (Emile Nouguier) ការច្នៃប្រឌិតរបស់លោក ហ្គូសអេវ អេហ្វែល ម័ររីសកូចឆិន នេះមិនមែនគ្រាន់តែតំណាង និង ល្បីទូទាំងពិភពលោកប៉ុណ្ណោះទេ​ គឺជាកន្លែងដ៏មានប្រជាប្រិយភាពបំផុតសម្រាប់ភ្ញៀវជាតិ និង អន្តរជាតិនៅពេលដែលទៅដល់ប្រទេសបារាំង។ មូលហេតុដែលគេសាងសង់ប៉ម Eiffel Tower នេះឡើង គឺដើម្បីបង្ហាញប្រទេសមហាអំណាច និង សមត្ថភាពច្នៃប្រឌិតឧស្សាហកម្ម។ ជាពិសេសគឺជាប៉មតំណាងប្រទេស រួមទាំងធ្លាប់ជា​កន្លែងដាក់អង់តែនវិទ្យុ ទូរទស្សន៍ និង ទូរស័ព្ទជាច្រើន។

Eiffel  Tower ត្រូវបានសាងសង់នៅអំឡុងឆ្នាំ ១៨៨៧ ប្រើរយៈពេល ២ឆ្នាំ២ខែ៥ថ្ងៃ សាងសង់តាមក្បួនគណនា និង បច្ចេកទេសល្អបំផុត ដោយប្រើបំណែកដែកផ្គុំបញ្ចូលគ្នាចំនួន ១៨,០៣៨ មានទម្ងន់សរុបជាង ១០ពាន់តោន មានជណ្ដើរសរុប ១៦៦៥កាំ។ ពីជាន់ខាងក្រោមទៅជាន់ទី១ មានកាំជណ្ដើរចំនួន ៣៦០កាំ និង ពីជាន់ទី១ ទៅជាន់ទី២ មានកាំជណ្ដើរចំនួន ៣៥៩កាំ សរុបតាំងពីជាន់ក្រោមរហូតដល់ជាន់ទី២ គឺមានចំនួន ៧១៩កាំ ក៏ប៉ុន្ដែគេពុំអាចឡើងទៅដល់ចំណុចកំពូលបានទេ ដែលតម្រូវឲ្យឡើងជិះជណ្ដើរយន្តបន្តចាប់ពីជាន់២ឡើងទៅ។ បើគិតរួមទាំងអង់តែនប្រវែង ២៤ម៉ែត្រ ដែលគេតម្លើងបន្ថែមកាលពីឆ្នាំ ២០០០នោះ សំណង់ប៉ម Eiffel Tower​នេះ និងមានកម្ពស់ប្រមាណ ៣២៤ម៉ែត្រ ស្មើនឹងអគារមានកម្ពស់ ៨១ជាន់ឯណោះ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំ ប៉មនេះទទួលបានអ្នកមកទស្សនាប្រមាណ ៦លាននាក់ នៅជាន់ទី១ និងជាន់ទី២ នៃប៉មនេះ មានភោជនីយដ្ឋានទាក់ទាញចំណាប់អារម្មណ៍អ្នកចូលចិត្តបែបរ៉ូមែនទិក។

សម្រួលដោយ៖ ជុំ ពេជ្រវណ្ណារ៉ា
ប្រភព៖
https://www.toureiffel.paris/en

Share.