ក្រុមបាល់ទាត់ Rubin Kazan តំណាងឱ្យលីគកំពូលប្រទេសរុស្ស៊ី ចូលរួមប្រកួតក្នុងពានរង្វាន់ទ្វីបអឺរ៉ុប UEFA Europa Conference League ក្នុងវគ្គជម្រុះជុំទី៣ ជើងទី១ ដោយប៉ះម្ចាស់ផ្ទះ Częstochowa នៅកីឡដ្ឋាន BBOSiR Stadium ក្នុងទីក្រុង Bielsko-BiałaRaków កាលពីពេលថ្មីៗ ខណៈអំឡុងពេលប្រកួតមានភ្លៀងធ្លាក់ខ្លាំង ហើយរលុបលេខនិងឈ្មោះ នៅលើអាវសម្រាប់សម្គាល់កីឡាករនីមួយៗ។
ដោយកុំឱ្យមានការច្រឡំដល់ការសម្គាល់កីឡាករនីមួយៗ ថ្នាក់ដឹកនាំក្រុម Rubin Kazan បានសម្រេចប្រើហ្វឺត គូពីលើអាវ កីឡាករដែលរលុបលេខនិងឈ្មោះ អស់ ដើម្បីចំណាំ។ ហេតុការណ៍នេះមានការបង្អាប់ជាខ្លាំងដល់ក្រុមហ៊ុនផលិតអាវឱ្យក្រុមបាល់ទាត់មួយនេះ។ អាវរបស់ក្រុមរុស្ស៊ី មួយនេះឧបត្ថម្ភដោយក្រុមហ៊ុនសម្លៀកបំពាក់របស់អាល្លឺម៉ង់ Jako សម្រាប់រដូវកាលឆ្នាំ២០២១-២០២២។